យក់ ថិតរដ្ឋា ទម្លាយថាប្តីជាអ្នកជំរុញឲ្យចេញពីហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ យក់ ថិតរដ្ឋា បានបង្ហាញវត្តមានក្នុងផលិតកម្មថោនដំណាលគ្នានឹងវត្តមានតារាចម្រៀងស្រីឈិត សុវណ្ណបញ្ញា និងផលិតករល្បីឈ្មោះលោកអ៊ិន ទីតូ កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ នៅទីតាំងថតបទចម្រៀងនាជើងភ្នំបាសិត។ តារាស្រីរូបនេះទម្លាយថា ប្តីរបស់នាងគឺជាអ្នកនៅពីក្រោយជំរុញឲ្យនាងចាកចេញពីផលិតកម្មហង្សមាសមកជ្រកក្រោមដំបូលផលិតកម្មថោន។

តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាងយក់ ថិតរដ្ឋា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការចេញថតបទចម្រៀងថ្មីសម្រាប់ពិធីចូលឆ្នាំថ្មីប្រណៃណីជាតិខ្មែរ ឲ្យផលិតកម្មថោន បន្ទាប់ពីនាងបានប្រកាសចេញពីផលិតកម្មហង្សមាសមិនបានមួយសប្តាហ៍ផង។ តារាស្រីរូបនេះលើកឡើងថា មូលហេតុនៃការចាកចេញរបស់នាងព្រោះតែផលិតកម្មហង្សមាសមិនឲ្យបទចម្រៀងនាងច្រៀងអស់រយៈពេលជាយូរ ទើបស្វាមីនាងជំរុញឲ្យចាកចេញ។

ទោះជាយ៉ាងណានាងនៅតែបង្ហាញអារម្មណ៍សោកស្តាយ និងអាឡោះអាល័យជាមួយផលិតកម្មហង្សមាស ប៉ុន្តែនាងសម្រេចចិត្តចាកចេញព្រោះតែផលិតកម្មនេះមិនបានផ្តល់បទចម្រៀងឲ្យនាងតាមកាលកំណត់ ដែលធ្វើឲ្យនាងបាត់បង់ទីផ្សារច្រៀងជាហូរហែរ។ តារាស្រីរូបនេះបន្តថា ដើមឡើយនាងពិតជាមិនដាច់ចិត្តចាកចេញប៉ុន្តែស្វាមីនាងជាអ្នកជំរុញឲ្យនាងចាកចេញហើយនាងយកគំនិតតាមស្វាមីព្រោះមានហេតុផលគ្រប់គ្រាន់ក្នុងការបោះបង់ទ្រនុំចាស់។ តារាស្រីរូបនេះលើកឡើងដែរថា នាងធ្លាប់ជ្រកក្រោមដំបូលផលិតកម្មជាច្រើនហើយមានតែផលិតកម្មហង្សមាសមួយគត់ដែលដំអក់ក្នុងការទម្លាក់បទចម្រៀងឲ្យនាងច្រៀងរហូតបាត់ឱកាសពង្រឹងទីផ្សារការងារសិល្បៈនាងកន្លងមក។

នាងបន្តទម្លាយដែរថា ក្រោយសម្រេចចិត្តចាក់ចេញពីផលិតកម្មហង្សមាស នាងពិតជាទទួលបានការស្នើឲ្យត្រឡប់ទៅវិញ ប៉ុន្តែគឺបានហួសពេលទៅហើយព្រោះតែនាងទទួលយកកិច្ចសន្យាពីផលិតកម្មថ្មីរួចទៅហើយ។ នាងបញ្ជាក់ថា ក្រោយពីចូលមកកាន់ទ្រនុំថ្មីនាងហាក់មានឱកាសច្រើនដែលមិនត្រឹមតែបទចម្រៀងសម្រាប់ចូលឆ្នាំថ្មីទេ សូម្បីតែសំណើរបទចម្រៀងរបស់នាងមួយចំនួនក៏ត្រូវបានផលិតកម្មយល់ព្រមដែរ។ នាងបញ្ជាក់ថា នាងមានអ្នកគាំទ្រមួយចំនួនបាននិពន្ធបទភ្លេងទំនុកច្រៀងល្អៗសម្រាប់នាងច្រៀងហើយបានដាក់ទៅខាងផលិតកម្មថោនគឺផលិតកម្មនេះទទួលយកទាំងអស់។ អ្វីដែលនាងទទួលបាននៅផលិតកម្មថ្មីគឺភាពស្មើមុខស្មើមាត់គ្នា និងអាចមានលទ្ធភាពបញ្ចេញបទចម្រៀងថ្មីៗដែលខ្លួនចប់បាន៕ វឌ្ឍនា

...

yuk thenratha (7) yuk thenratha (6) yuk thenratha (8) yuk thenratha (9)yuk thenratha (3) yuk thenratha (2) yuk thenratha (5) yuk thenratha (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print