គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបន្តចាប់មនុស្ស៩នាក់ដោយសង្ស័យប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៩នាក់ទៀតដែលសមត្ថកិច្ចសង្ស័យថាពួកគេទាំងនេះបានប្រព្រឹតបទល្មើសដោយប្រើប្រាស់គ្រឿងញៀននៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ និងដកហូតថ្នាំញៀន៤កញ្ចប់តូច ខណៈអាជ្ញាធរខណ្ឌកំពុងបើកយុទ្ធាការបំបែកសំបុកចែកចាយ ជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងក្តៅគគុកនោះ។

បើទោះបីជាអាជ្ញាធរខណ្ឌដឹកនាំដោយលោក បុឹល កុសល អភិបាលខណ្ឌសែនសុខដែលបញ្ជាឲ្យធ្វើការរុះរើផ្ទះនិងបន្ទប់ជួលពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនឲ្យអស់រយៈពេល១ខែក្នុងអំឡុងខែកុម្ភៈនេះ ធ្វើយ៉ាងណាបំបែកឲ្យអស់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមកក៏ដោយ ជាក់ស្តែងនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧វេលាម៉ោង១០និង១៥នាទីយប់ ត្រង់ចំណុចភូមិបុរីកម្មករ(ត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះមកប្រមែប្រមូលអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀន និងអ្នកដែលមានលាក់ទុកនិងអ្នកមកទិញគ្រឿងញៀនជាហូរហែររាល់ថ្ងៃនោះ ហើយជាលទ្ធផលក្នុងយប់នោះកម្លាំងទាំងអស់បានធ្វើការប្រមូលអ្នកដែលឈរតាមផ្លូវ២៧១នៅខាងមុខភូមិត្រពាំងឈូកនិងមានខ្លះទៀតកាក់ម៉ូតូសួរនាំទៅនិងឆែកឆេរក៏បានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច និងខ្លះទៀតរហូតដល់មានលាក់ទុកប៊ីចេងបំរុងយកមកចែកចាយទៀតផង។

បើតាមការសារភាពពីអ្នកប្រើប្រាស់នោះបានឆ្លើយថា ដោយសារតែមានការអូសទាញពីមិត្តភក្ដិរបស់គេទើបរូបគេលង់ប្រើប្រាស់គ្រឿងញៀនហើយបើគេមិនប្រើប្រាស់តាមនោះទេគេនិងមិនរាប់រកនោះទេ ហើយដើម្បីមិត្តភក្ដិរូបគេត្រូវតែប្រើប្រាស់គ្រឿងញៀន។

ក្រោយពេលកើតហេតុអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីពិនិត្យនិងធ្វើតេស្តរកសារធាតុញៀននិងចាត់ការតាមនីតិវិធី ៕ តុង សីហា

...

tong (4) tong (2) tong (1) tong (5) tong (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print