អ្នកទោសខ្មែរ២នាក់​ ត្រូវបានក្រុមអាជ្ញាធរថៃដោះលេង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖  អាជ្ញាធរថៃបានដោះលែងអ្នកទោសខ្មែរ២នាក់ ឱ្យមានសេរីភាពវិញ ដោយនាំខ្លួនមក ប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលា ម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧  ។

អ្នកទោសខ្មែរ២នាក់ខាងលើ ទី១-ឈ្មោះជា ចេង ភេទប្រុសអាយុ២៥ ឆ្នាំរស់នៅភូមិមោង-ឃុំមោង ស្រុកមោង ប្ញស្សី ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ជា ម៉ន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងឃ្លោក ឃុំ ត្រពាំងគ្រញូង ស្រុកត្រពាំងគ្រញូង ខេត្តតាកែវ ។

គួរបញ្ជាក់ថា អ្នកទោសខ្មែរទាំង២នាក់នេះថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាប់ពន្ធនាគារ ខេត្តស៊ីសាកេតប្រទេសថៃ ។

មន្រ្តីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរទាំង២នាក់នេះ គឺមានទោសពីបទឆ្លង ដែនដោយខុសច្បាប់ និងលួចចូលកាប់ឈើនៅក្នុងប្រទេសថៃ ។

មន្រ្តីដដែលបានបញ្ចាក់ថា បន្ទាប់ពីបានទទួលសមត្ថកិច្ចបានអប់រំ រួចឱ្យវឹលត្រឡប់ទៅឯស្រុកកំណើត ក្នុងថ្ងៃដដែល ៕ ដោយ ៖ ប៉ែននួន

a79f4f01-926b-4248-8890-72723e5074ea

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print