ផឹកស្រវឹងចូលច្រៀងខារ៉ាអូខេលូកស្ទាបភ្លៅនារីចាប់ទឹកកក នាងមិនឲ្យចាប់ផ្អើលពេញបន្ទប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើលបន្ទប់ពីមានបុរស៥នាក់បានចូលច្រៀងខារ៉ាអូខេយីហោ សំរិទ្ធិមាស ពេលស្រវឹងស្រឿងៗចង់ ស្ទាបភ្លៅនារីចាប់ទឹកកកតែនាងមិនព្រមឲ្យស្ទាប ស្រាប់តែមួម៉ៅបោកកែវបោកក្បាលមេក្រូ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុងលេខ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងជាង៦ព្រលប់ថ្ងៃកើតហេតុមានភ្ញៀវបុរស៥នាក់ជិះម៉ូតូ៤គ្រឿងម៉ាកហុងដាឌ្រីម១គ្រឿង ម៉ាក វ៉េវ២គ្រឿង និងស្មាស់REVO១គ្រឿងបានចូលច្រៀងខារ៉ាអូខេក្នុងបន្ទប់លេខ២ ពេលផឹកស្រាបៀរអស់១កេស ដោយមិនបានយកនារីអូ តេសអង្គុយកំដរទេ មានតែនារីម្នាក់ជាអ្នកចាក់បទចំរៀង និងនារីចាប់ទឹកកក២នាក់ទៀត ។ លុះបុរសទាំង៥នាក់ផឹកស្រាបៀរអស់១កេស ហើយបានហៅ១កេសទៀត ។ ពេលនោះបុរសទាំង៥នាក់ ហាក់រៀងស្រវឹងបន្តិចហើយចង់ស្ទាបភ្លៅនារីចាប់ទឹកកកតែនាងមិនព្រមឲ្យស្ទាប ស្រាប់តែខឹងមួម៉ៅស្រែកថា «អស្ចារ្យអី គ្រាន់តែស្រីខារ៉ាអូខេសោះ»  រួចហើយបានបោះក្បាលមីក្រូហ្វូនចោលរបៀបឌឺដង ប៉ុន្តែភ្លាម ៗនោះក្បាលមីក្រូហ្វូននៅច្រៀងកើតនៅឡើយទេ និងបានបោកកែវអស់២ទៀត ពេលនោះនារីចាប់ទឹកកកនៅក្នុងបន្ទប់បានរត់ទៅប្រាប់ថៅកែឲ្យគិតលុយថ្លៃបែកកែវអស់២កែវ ១ថ្លៃ១០ដុល្លារ និងគិតថ្លៃមីក្រូហ្វូន៣០ដុល្លារ ។

បន្ទាប់ពីផឹកស៊ីរួចរាល់ហើយបុរសទាំង៥នាក់បានហៅគិតលុយ អស់ប្រាក់សរុបទាំងអស់១៦០ដុល្លារក្នុងនោះថ្លៃស្រាបៀរ២កេស៦០ ដុល្លារ និងថ្លៃខូចខាតរបស់របរក្នុងបន្ទប់ខារ៉ាអូខេធ្វើឲ្យបុរសទាំង៥នាក់ខឹងមួម៉ៅនិងរកវាយបុគ្គលិកក្នុងហាង ព្រមទាំងវាយកម្ទេច កញ្ច្រែងដាក់ស្ករគ្រាប់ឲ្យម្រិញគង់វាលចោលទៀត និងមិនព្រមសងថ្លៃខូចខាតទេ មិនតែប៉ុណ្ណោះប្រាប់ឲ្យខាងខារ៉ាអូខេប្តឹងដល់ណាក៏ប្តឹងទៅទើបថៅកែខារ៉ាអូខេប្តឹងសមត្ថកិច្ចចុះមកដល់សម្របសម្រួលប្រាប់ទៅបុរសទាំង៥នាក់ដែលធ្វើឲ្យខូចខាតរបស់គេត្រូវសងសំណងចំនួន១១០ ដុល្លារដើម្បីបញ្ចប់រឿង ។

ក្រោយមកទើបក្រុមបុរសបង្កនោះព្រមចេញថ្លៃខូចខាតដោយមិនមានការប្ដឹងផ្តល់ទៀតទេ៕ សុខាសែនជ័យ

...

image1 (1) image2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print