នាយកដ្ឋានអន្តោប្រវេសចាប់ជនជាតិចិនប្រុសស្រី២៦នាក់នៅសំណង់ខុនដូ«ផាក់វេ»

ចែករំលែក៖

ភ្នំពេញ ៖ នាយកដ្ឋានសើបអង្កេតនិងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសក្រសួងមហាផ្ទៃដឹកនាំដោយលោកអ៊ុកហៃសីឡាប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តនិតិវិធីនិងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចះុឆែកឆេការដ្ឋានខុនដូមួយកន្លែងយីហោ«ផាក់វេ»បានរកឃើញជនជាតិចិនប្រុសស្រីដែលស្នាក់នៅធ្វើការមិនប្រក្រតីចំនួន៤៤នាក់ហើយឃាត់ខ្លួននាំយកមកនាយកដ្ឋានអន្តោប្រវេសតែចំនួនប្រុស២៤នាក់ស្រី០២នាក់ដើម្បីចាត់ការតាមច្បាប់ ។

ប្រតិបត្តិការឆែកឆេនេះធ្វើឡើងកាលពីវេលាម៉ោង៣នឹង១៥នាទីរសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៧នៅទីតាំងការដ្ឋានសំណង់ខុនដូមួយកន្លែងយីហោ«ផាក់វេ»ស្ថិតនៅផ្លូវបេតុងភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ ។

ប្រភពបន្តថាបន្ទាប់ពីរកឃើញពលករបរទេសចំនួន២៦នាក់ហើយក៏នាំយកទៅនាយកដ្ឋានសើបអង្កេតនិងអនុវត្តនិតិវិធីដើម្បីធ្វើការស្រាវជ្រាវបន្តនិងបញ្ជូនទៅប្រទេសកំណើតវិញ ។
មន្ត្រីប៉ូលិសអន្តោប្រវេសបានឱ្យដឹងថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងសកម្មនៅគ្រប់ទីកន្លែងពិសេសការដ្ឋានសំណង់ធំៗនៅទីក្រុងភ្នំពេញដើម្បីស្វែងរកជនបរទេសដែលមកស្នាក់នៅនិងធ្វើការមិនស្របច្បាប់នៅកម្ពុជាយើងហើយឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ ៕ អរុណរះ

...

Chan-1 (1) Chan-1 (3) Chan-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print