ឃាត់ខ្លួនស្រីខារ៉ាអូខេ៣២នាក់នៅហាង៩៩៩៩៩​ហៅពិភពសម្រស់ សង្ស័យបម្រើផ្លូវភេទនិងប្រើប្រាស់គ្រឿងញៀន​

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកអ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានដឹកនាំកំលាំង សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ឃាតខ្លួនស្រីខារ៉ាអូខេ៣២នាក់នៅ (ហាង៩៩៩៩៩ ហៅពិភពសម្រស់ ) កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ។

តាមប្រភពពត័មានពីបណ្ដាញសម្ងាតបានបញ្ចាក់ច្បាស់ថា នៅក្នុងខារ៉ាអូខេនេះមានការរួមភេទនិងប្រើប្រាសគ្រឿងញៀន តែដោយសារ ខ្លាចម្ចាស់ហាងដឹង ក៏សុខចិត្តចេញពីក្នុងហាង ទៅជួលបន្ទប់នៅខាងក្រៅ ដើម្បីងាយស្រួលប្រើប្រាស់គ្រឿងញៀននិងបំរើសេវ៉ាផ្លូវភេទ។

ក្នុងការឃាតខ្លួនរបស់សមត្ថកិច្ចនេះដែរ មតិមហាជនមួយចំនួន បាន រឹះគន់ថា ការដែលចុះចាប់ស្រីខារ៉ាអូខេរួចហើយ បែរជាមិនពិនិត្យទឹកនោមរងមើលសារធាតុញៀនទៅវិញ តើចុះឃាតធ្វើអីនាំតែខាត់ពេល និងខូចកិត្តិយស ដល់ការរកស៊ីរបស់គេ ឬមួយសមត្ថកិច្ចត្រូវរូវជាមួយម្ចាស់ហាង បិតបាំង លាក់មិនចង់អោយមហាជនដឹង?  មិតជាគ្មានបានការមែន ។

លោក កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានអោយដឹងថា ក្រោយពីចាប់ឃាតខ្លួនស្រីខារ៉ាអូខេ ទាំង៣២នាក់រួចមក មិនបានពិនិត្យទឹកនោម រកសារជាតិគ្រឿងញៀននោះទេ រួចក៏ដោះលែងវិញអស់់ទាំងយប់តែម្ដង ចំណែកសេវ៉ាផ្លូវភេទក៏រកមិនឃើញដែរ គឺរកមិនឃើញអ្វីទាំងអស់ ៕ ប៊ុន រិទ្ធី

...

bun (7) bun (6) bun (4) bun (12) bun (10) bun (3) bun (2) bun (1) bun (9) bun (8) bun (11)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print