ខេត្ដសៀមរាប៖ សំបុកចោរលួចនិង ឆក់ប្រុស-ស្រី១១នាក់ដែលផ្ដើមចេញ ពីកាញៀនថ្នាំត្រូវបាននគរបាលការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបបាន បើកប្រតិបត្ដិការបង្ក្រាបដោយឃាត់ខ្លួនបានជាបន្ដបន្ទាប់កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៥ នៅក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប ។
លោកវរសេនីយ៏ទោភឹង ចិន្ដារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាយបានឱ្យដឹងថាជនសង្ស័យ ទាំង១១នាក់ដែលបានឃាត់ខ្លួនទី១-ឈ្មោះ ស៊ុន ដារ៉ា ហៅទេព្យ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប, ទី២-ឈ្មោះ ឆន ស៊ីរដ្ឋា ហៅជា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប, ទី៣-ឈ្មោះហម ធីតា ហៅហ្កិច ភេទស្រី អាយុ២៣ឆ្នាំ រស់នៅ ស្រុកកងមាស ខេត្ដកំពង់ចាម, ទី៤-ឈ្មោះជា វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ, ទី៥-ឈ្មោះសាន្ដ ស៊ីម ហៅទឹកកក ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម, ទី៦-ឈ្មោះអ៊ឹង សុខា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ត្រញំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ, ទី៧-ឈ្មោះឈុន មេងរ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិខ្នារ សង្កាត់ជ្រា, ទី៨-ឈ្មោះជុំ រក្សា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិវត្ដដំណាក់ សង្កាត់សាលា កំរើក, ទី៩-ឈ្មោះឡៃ រដ្ឋម៉ាណា ភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិពោធិ៍បុស្ស ឃុំលាងដៃ ស្រុកអង្គរធំ, ទី១០-ឈ្មោះ អ៊ួង គន្ធា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម និងទី ១១-ឈ្មោះគង់ ស្រីលក្ខណ៍ ភេទស្រី អាយុ១៥ឆ្នាំ។ ជនសង្ស័យទាំង១១នាក់ ខាងលើត្រូវបានកម្លាំងនគរបាលបញ្ជូន ទៅតុលាការតែ១០នាក់ប៉ុណ្ណោះ ដោយ លើកលែងតែឈ្មោះគង់ ស្រីលក្ខណ៍ គឺត្រូវ បញ្ជូនទៅមណ្ឌលកែប្រែដោយសាតែ នាងជាអនីតិជន ។
លោកនាយការិយាល័យឱ្យដឹងទៀត ថា ក្រុមចោរឆក់និងលួចដែលបង្ក្រាប បាននេះពុំមែនជាមុខសញ្ញាចាស់ឬមានការចាត់ចែងពីមេខ្លោងណានោះទេ ពួក គេគឺចេញពីប្រភពញៀនថ្នាំនិងគ្មានមុខ របរពិតប្រាកដហើយមួយចំនួនគឺចាក ចេញពីផ្ទះចោលឪពុកម្ដាយ។ ក្នុងសកម្ម ភាពនេះពួកគេផ្លាស់ប្ដូគ្នាដើរលួចនិងឆក់នៅសង្កាត់ចំនួន៤ក្នុងក្រុងសៀមរាប។
លោកបន្ថែមថា លោកឧត្ដមសេនីយ៍ ទោ សត ណាឌី ស្នងការនគរបាលខេត្ដ សៀមរាបបានផ្ដល់ថវិកាចំនួន៨០ម៉ឺន រៀលនិងលោកព្រហ្ម សាគុណ នាយក ក្រុមហ៊ុនឯកជនឈ្មោះរ៉ូយាល់អវតាឌីវេលុបមិនផ្ដល់ថវិកាចំនួន២០ម៉ឺនរៀល សម្រាប់លើកទឹកចិត្ដដល់កម្លាំងសមត្ថកិច្ច។
ប្រាក់ដែលបានពីការឧប្ថម្ភនោះលោក បានផ្ដល់ទៅលោកអនុសេនីយ៏ទោជាប៊ុនឡុង ៤០ម៉ឺនរៀល និង៦០ម៉ឺនរៀលទៀត ផ្ដល់ឱ្យកម្លាំងសម្ងាត់ក្នុងមូលដ្ឋាន។
លោកបានបញ្ជាក់ថា ក្រោយពេល ឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារមួយចំនួនដែលសុទ្ធសឹងជារបស់ភ្ញៀវ បរទេសនិងម៉ូតូម៉ាកវីវ៉ា១គ្រឿង ពណ៌ខ្មៅ ដែលជាមធ្យោបាយធ្វើសម្មភាពលួចនិងឆក់ ។ ចំណែកជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំឯកសារ បញ្ជូនទៅតុលាការដើម្បីចាត់ការតាម ច្បាប់ ៕
ដោយ៖ ឡាំសុធា