ភ្នំពេញ៖ ដោយសារតែកាធ្វេសប្រហែសតែមួយពព្រិចភ្នែក ធ្វើឲ្យបុរសម្នាក់ បានរងរបួសរលាកមុខយ៉ាងធ្ងន់ធ្ងរ ខណ:ដែលកំពុងដាំទឹកឆុងមី ហូបហើយផ្ទុះចង្រ្កានហ្គាស ជះចំហាយភ្លើងនិងទឹកក្តៅត្រូវចំមុខ ហើយ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិមានជយ័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើ ត្រូវបានគេស្គាល់មានឈ្មោះ ជឺម បញ្ញា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត និងជាជំនួយការនាយរងប៉ុស្តិ៍ស្ទឹងមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មិនទានហូបបាយពេលថ្ងៃក៏បានដាំទឹកមួយឆ្នាំងនឹងចង្រ្កានហ្គាសក្នុងបំណងឆុងមីហូប ខណ:នោះស្រាប់តែឆាបផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យខ្ទាតភ្លើងនិងទឹកក្តៅប៉ះត្រូវចំមុខរបស់គាត់ រលាកពេញផ្ទៃមុខ តែម្តង៕ ប្រាថ្នា