ប្រទេសអីុរ៉ង់ថ្កោលទោសការប្រកាសរបស់ប្រធានាធិបតី ត្រាំ ពីកម្មវិធីបរមាណូរបស់តេអេរ៉ង់

ចែករំលែក៖

សារព័ត៌មាន Tasnim បានដកស្រង់ ការប្រកាសរបស់ក្រសួងការបរទេសអីុរ៉ង់កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកនិងអីុស្រាអែលដែល ប្រឆាំងនឹងកម្មវិធីបរមាណូរបស់អីុរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសអីុរ៉ង់លោក Bahram Qasemi បានបញ្ជាក់ថា ការ ប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអីុស្រាអែលលោក Benjamin netanyahu ទៅលើកម្មវិធីបរមាណូរបស់អីុរ៉ង់គឺជាការចោទប្រកាន់គ្មាន តម្លៃជាដដែលៗ។ លោក Bahram Qasemi បញ្ជាក់ទៀតថា ការចោទប្រកាន់ ប្រឆាំងអីុរ៉ង់ផ្ទុយពីរបាយការណ៍របស់អង្គការថាមពលបរមាណូអន្តរជាតិ IAEA ដែលបានបញ្ជាក់ពីកម្មវិធីបរមាណូដោយសន្តិភាពរបស់អីុរ៉ង់។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Rex Tillerson កាលពីថ្ងៃទី ១៦ ខែកុម្ភៈ បាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Marc Ayrault ថា ទីក្រុងវ៉ាស៊ីនតោនមានគម្រោង លុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់។

កន្លងមកបណ្តាញទូរទស្សណ៍ Press បានផ្សាយថា អីុរ៉ង់នឹងធ្វើសកម្មភាពឲ្យ សមស្រប ប្រសិនបើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់កាលពីឆ្នាំ ២០១៥ ដែលបានព្រមព្រៀងរវាងអីុរ៉ង់នឹងប្រទេស៥បូក១។

អគ្គនាយកអង្គការថាមពលបរមាណូ អីុរ៉ង់លោក Ali Akbar Salehi បានបញ្ជាក់ ថា អំពីបច្ចេកទេសយើងអាចនិយាយបាន ថា យើងនឹងតបតវិញរាល់សកម្មភាពបំផ្លាញ កិច្ចព្រមព្រៀងណាមួយ។ លោកបន្តទៀត ថា អីុរ៉ង់មិនចង់ឲ្យកើតមាននូវការបំផ្លាញ កិច្ចព្រមព្រៀងនោះឡើយ ប៉ុន្តែអីុរ៉ង់បានត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះរួចរាល់។

លោក ដូណាល់ ត្រាំ បានថ្កោលទោសកម្មវិធីបរមាណូអីុរ៉ង់តាំងពីពេលលោកឃោសនាបោះឆ្នោតមកម៉្លេះ ដោយលោកចាត់ទុកកិច្ចព្រមព្រៀងនោះគឺជារឿងអាក្រក់ បំផុត។ លោក ត្រាំ បានប្រកាសថា អីុរ៉ង់ចាំបាច់ត្រូវតែវិលត្រឡប់មកពិភាក្សាជាថ្មីបើមិនដូច្នោះទេកិច្ចព្រមព្រៀងនោះត្រូវលុបចោលជាមិនខានឡើយ។

ភាពតានតឹងរវាងអីុរ៉ង់នឹងអាមេរិកកើតឡើងជាថ្មីក្រោយពេលដែលអីុរ៉ង់បានធ្វើសមយុទ្ធយោធាមួយនៅខេត្ត Semnan ភាគ ឦសាននៃប្រទេសនេះដោយសមយុទ្ធនេះ អីុរ៉ង់បានបញ្ចេញគ្រាប់មីស៊ីលជាច្រើនគ្រាប់ ព្រមជាមួយប្រព័ន្ធរ៉ាដាដែលសុទ្ធតែជាស្នាដៃផលិតក្នុងស្រុករបស់អុីរ៉ង់។ យោងតាមតារាងរាយឈ្មោះសម្ភារយោធាដែលសារព័ត៌មានរដ្ឋអុីរ៉ង់បានចុះផ្សាយបានបង្ហាញថា មីស៊ីលដែលអុីរ៉ង់បានសាកល្បងនៅថ្ងៃសៅរ៍នេះគឺសុទ្ធតែជាគ្រាប់មីស៊ីលចម្ងាយខ្លីដែលអាចរត់បានរយៈចម្ងាយ៧៥គីឡូម៉ែត្រ។

សារព័ត៌មានអីុរ៉ង់ដដែលបានសរសេរ ថា សមយុទ្ធយោធានេះ គឺជាការសាកល្បង ត្រៀមកម្លាំងឲ្យបានល្អរបស់កងទ័ពអុីរ៉ង់ ហើយក៏ជាការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលបានដាក់លើអុីរ៉ង់។ អុីរ៉ង់ចាត់ទុកថា ទណ្ឌកម្ម នេះគឺជាការមើលងាយបន្ទាបបន្ថោកកិត្តិយសរបស់អុីរ៉ង់។

នៅដើមខែនេះលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសម្រេច ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ដោយចោទ ថា អុីរ៉ង់បានធ្វើការសាកល្បងមីស៊ីលបាលីស្ទីក កាលពីថ្ងៃទី២៩មករា។ គ្រាន់តែបានទទួលដំណឹងស្តីពីទណ្ឌកម្មនេះភ្លាមខាង រដ្ឋាភិបាលអុីរ៉ង់បានប្រកាសថា គេនឹងដាក់ វិធានការតបវិញ តាមរយៈទណ្ឌកម្មទៅ លើក្រុមហ៊ុនឬអ្នកជំនួញអាមេរិកនៅ អុីរ៉ង់។ លោករដ្ឋមន្ត្រីការបរទេសអុីរ៉ង់បាន ថ្លែងកាលពីថ្ងៃសុក្រថា អុីរ៉ង់មិនព្រឺរោម ជាមួយនឹងទណ្ឌកម្មរបស់អាមេរិកទេ តែ អុីរ៉ង់ក៏មិនទៅឆោតបញ្ឆេះភ្លើងសង្រ្គាមជាមួយអាមេរិកមុនដែរ។

អុីរ៉ង់តែងតែអះអាងថា ការផលិត និង សាកល្បងនូវសព្វាវុធយោធាគឺជាសិទ្ធិ ស្របច្បាប់របស់អុីរ៉ង់ដើម្បីការពារខ្លួនដែល សិទ្ធិនេះមិនអាចមានប្រទេសផ្សេងណា មកហាមឃាត់បានឡើយ។ ក្រៅពីមីស៊ីល ចម្ងាយខ្លី អុីរ៉ង់ក៏បានប្រកាសថាខ្លួនមាន មីស៊ីលចម្ងាយ២.០០០គីឡូម៉ែត្រដែរ។ លោកអគ្គបញ្ជាការកងទ័ពអុីរ៉ង់បានបញ្ជាក់ ថា អុីរ៉ង់នឹងបន្ថែមការផលិតគ្រាប់មីស៊ីល ឲ្យបានច្រើន។

ថ្លែងពីទីក្រុងតូក្យូនៅថ្ងៃ សៅរ៍នេះលោករដ្ឋមន្ត្រីការពារជាតិថ្មីរបស់ អាមេរិកបានចោទអុីរ៉ង់ថា ជាប្រទេសធំជាង គេដែលចិញ្ចឹមបំប៉នពួកភេរវកម្ម៕

trump (2) trump (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print