អាមេរិកសន្យាការពារសម្ពន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងបើទោះបីត្រូវប្រើប្រាស់បរមាណូក្តី

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានសន្យាថា អាមេរិកនឹងប្រើ គ្រប់វិធីសាស្ត្រទាំងគ្រាប់បែកបរមាណូការពារប្រទេសជាសម្ពន្ធមិត្តនៅអាស៊ីគឺប្រទេស ជប៉ុន និងកូរ៉េខាងត្បូង។

លោក Rex Tillerson បានបញ្ជាក់ជា មួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាង ត្បូងក្រៅកិច្ចប្រជុំ G 20ថា «អាមេរិករក្សាការសន្យារបស់ខ្លួនជាមួយសម្ពន្ធមិត្តនៅអាស៊ីគេចផុតពីការគំរាមកំហែងរបស់ សត្រូវ»។

កាលពីឆ្នាំ២០១៦ អាមេរិកបានសម្រេចដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD និងរ៉ាដានៅប្រទេសកូរ៉េខាងត្បូង ដែលជាសកម្មភាពធ្វើឲ្យចិនបង្ហាញកាអារម្មណ៍ សម្បាយ៉ាងខ្លាំង។

កន្លងមកអាមេរិក និងជប៉ុនក៏បាន បញ្ជាក់ថា ប្រជុំកោះសែនកាគូស្ថិតក្នុងកិច្ចព្រមព្រៀងការពាររួមរវាងអាមេរិក នឹង ជប៉ុន។ ដូច្នេះគ្មានអ្វីត្រូវពិភាក្សាឡើងវិញទៀតឡើយស្តីពីវិវាទប្រជុំកោះទាំងនោះ។

ការប្តេជ្ញាការពារសម្ពន្ធមិត្តរបស់អាមេរិក ទៅលើប្រទេសកូរ៉េខាងត្បូង និងជប៉ុនក៏ ដូចជាជ្រៀតជ្រែកចូលក្នុងវិវាទសមុទ្រចិនភាគខាងត្បូង ធ្វើឲ្យចិនខឹងសម្បាយ៉ាង ខ្លាំង ហើយស្នើឲ្យអាមេរិកបញ្ចប់សកម្ម ភាពប៉ះពាល់ដល់ប្រទេសចិន។

នាពេលថ្មីៗនេះ ក្រសួងការបរទេស ចិនបានព្រមានទីក្រុងវ៉ាស៊ីនតោន ដោយទាមទារឲ្យទីបញ្ជាការតំបន់ប៉ាស៊ីហ្វិក និង ទ័ពជើងទឹកអាមេរិក បញ្ឈប់ការបញ្ជូននាវាចម្បាំងមកធ្វើប្រតិបត្តិការនាវាចរណ៍ ដោយសេរីតាមផ្លូវទឹកមានជម្លោះនៅ សមុទ្រចិនខាងត្បូង។

លោក Geng Shuang ជាមន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប៉េកាំងបានខិតខំប្រឹងប្រែងសហការរួមគ្នាជាមួយនឹងប្រជាជាតិនៅតំបន់អាស៊ីប៉ាស៊ី ហ្វិក ដើម្បីបន្ថយស្ថានការណ៍តានតឹង និងស្តារឡើងវិញនូវសន្តិភាពក្នុងតំបន់ ហើយមន្រ្តីនាំពាក្យរូបនេះក៏បានជម្រុញឲ្យ ប្រទេសដទៃ ជាពិសេសសហរដ្ឋអាមេរិក មិនឲ្យជ្រៀតជ្រែក ឬក៏ដុតភ្លើងបន្ថែម។

យោងតាមសេចក្តីរាយការណ៍ចេញ ផ្សាយដោយ Ibtimes នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ការព្រមានរបស់ចិនត្រូវបានធ្វើឡើងបន្ទាប់ពីព័ត៌មាន Navy Times រាយការណ៍កាលពីដើមសប្ដាហ៍នេះថា ថ្នាក់ដឹកនាំទីបញ្ជាការប៉ាស៊ីហ្វិក និងទ័ព ជើងទឹកសហរដ្ឋអាមេរិកកំពុងពិចារណាយុទ្ធសាស្ត្ររារាំងប្រទេសកុម្មុយនិស្តដោយ ល្បាតតាមផ្លូវទឹកសម្បូររ៉ែនេះ៕

japan

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print