ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៧ លោក ទូច គង្គា អនុប្រធានគណៈពង្រឹងចុះជួយឃុំដូង តំណាងអោយ លោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងចុះជួយឃុំដូង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ដើម្បីសាងសង់ទំនប់បង្ហៀរទឹក ប្រយោជន៍រក្សាទឹកទុកសម្រាប់បង្កបង្កើនផលស្រូវដំណាំ និងគោក្របីផឹកសម្រាប់រដូវទឹកសម្រក។
ទីតាំងដែលបានចុះពិនិត្យនេះស្ថិតនៅចំណុច ស្ពានពោន ក្នុងភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានការចូលរួមពីខាងមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយម សិក្សាពីបច្ចេកទេសប្លង់ផងដែរ។
ក្រុមការងារចុះជួយឃុំដូង នឹងសាងសង់ទំនប់បង្ហៀរទឹកនេះ តបតាមការស្នើសុំពីបងប្អូនប្រជាពលរដ្ឋក្នុងតម្រូវការចាំបាច់ ខណះពួកគាត់ខ្វះទឹកទុកសម្រាប់បង្កបង្កើនផលនៅរដូវប្រាំងម្តងៗ៕
...
ដោយ៖ សុខ ខេមរា














