ស្លាប់១របួសធ្ងន់២នាក់ នៅលើផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្ដាល ៖ ស្លាប់ម្នាក់នៅនឹងកន្លែង និងពីរនាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ កាលពីវេលាម៉ោង១៨និង៣៦នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចលើស្ពានអ្នកលឿង ផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

មុនកើតហេតុគេឃើញរថយន្តបើកក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង រីឯម៉ូតូវិញមានទិសដៅចេញពីអ្នកលឿងត្រើយកើត មកត្រើយលិច ។ លុះមកដល់កន្លែងកើតហេតុស្រាប់តែបុកគ្នាពេញទំហឹងតែម្តង ។ បន្ទាប់ពីកើតហេតុភ្លាម អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។ ចំណែកអ្នករងរបួសបានបញ្ចូនទៅមន្ទីរពេទ្យសង្រ្គោះ ។ ដោយឡែកមធ្យោបាយទាំង២គ្រឿង រងការខូចខាតធ្ងន់ ៕ ជាយក្រុង

...

Kandal-1 (3) Kandal-1 (4) Kandal-1 (2) Kandal-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print