ភ្នំពេញ ៖ នគរបាលខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាកបានធ្វើការឆ្មក់ចូលបង្ក្រាបចទីតាំងជួញដូរនិងចែកចាយគ្រឿងញៀន ជាបន្តបន្ទាប់២ទីតាំងក្បែរគ្នានិងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដកហូតថ្នាំញៀន២៤កញ្ចប់តូចធំ យ៉ាម៉ា២គ្រាប់កន្លះ និងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង៥និង៤១៥នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩៧ ផ្លូវបេតុង ក្រុមទី៥ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យប្រុសស្រីទាំង២នាក់ ទី១ឈ្មោះជា គា ភេទប្រុស ២៧ឆ្នាំមុខ របរជាងសំណង់ ស្នាក់ក្រុមទី៧ ភូមឡកំឡ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែ និងទី២.ឈ្មោះគង់ សាមឌី ភេទស្រី អាយុ៣២ឆ្នាំ មុខបោកខោអាវ ស្នាក់នៅផ្ទះជួលបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ចំនួន០២ទីតាំងនៅផ្ទះក្បែរគ្នាកើតហេតុខាងលើ និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់ ដកហូតថ្នាំញៀន២៤កញ្ចប់ តូច១៤ (ធំ១០កញ្ចប់ថ្នាំ) យ៉ាម៉ា២គ្រាប់កន្លះ និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។ បញ្ហាគ្រឿងញៀននេះគេបានឃេីញអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបានខិតខំប្រឹងប្រែងស្រាវជ្រាវបង្រ្កាបដូចភ្លៀងរលឹម ៕ អរុណរះ