បងស្រីកើតជំងឺមហារីដោះ ស្រក់ទឹកភ្នែករំជួលចិត្តនៅពេលទទួលអំណោយកាកបាទក្រហមខេត្តកំពង់ឆ្នាំង

ចែករំលែក៖

កំពង់ឆ្នាំង៖ ដោយក្តីរំជួលចិត្តយ៉ាងពន់ពេកនោះទឹកភ្នែកបងស្រីសំ ធឿន ដែលកើតជំងឺមហារីដោះ បានហូរស្រក់ដោយមិនដឹងខ្លួន ក្នុងក្តីរំភើបយ៉ាងខ្លាំង នៅពេលដែលកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយទៅផ្តល់អោយបងស្រីដែលកំពុងស្នាក់នៅ ជ្រកក្រោមផ្ទះអ្នកជិតខាង ។ ក្រោយពីកាសែតនគរវត្តបានចុះផ្សាយអំពីជីវិតដ៏លំបាករបស់ស្រ្តីឈ្មោះសំ ធឿន ។ អំណោយទាំងនេះត្រូវបានផ្តល់ជូនដោយក្រុមការងារកាកបាទក្រហមខេត្ត និង អនុសាខាក្រុងកំពង់ឆ្នាំងកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ​។

New Picture (4)

ក្នុងពេលទទួលអំណោយពីក្រុមការងារកាកបាទក្រហមខេត្ត និង អនុសាខាក្រុងកំពង់ឆ្នាំង  ស្ត្រីសំ ធឿន ដែលកំពុងដេកស្តូកស្តឹង នៅលើគ្រែក្រោមផ្ទះរបស់គេ បានលើកដៃទទួអំណោយមនុស្សធម៌ ដែលកាកបាទក្រហមផ្តល់ជូន ។ ដោយក្តីរំភើប ក្តុកក្តួលក្នុងចិត្តនោះបងស្រី សំ ធឿន បាននិយាយថ្លែងអំណគុណជាមួយនឹងទឹកភ្នែកដែលបានហូរស្រក់ បញ្ជាក់ពីអារម្មណ៍ដែលចេញពីក្នុងចិត្ត ។ សំដីមួយៗសឹងតែមិនឮបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែង តែមានកី្តមេតាករុណាចំពោះមនុស្សទុរគត ទីទ័លក្រដូចជារូបគាត់នេះ ។

ទំហំនៃការលំបាកនេះដែលមាននាពេលនេះហាក់បីដូចជាបានស្រាកស្រានមួយរំពេច នៅពេលដឹងថា ក្រុមការងារកាកបាទក្រមហមខេត្តបាន ចុះមកសួរសុខទុក្ខរូបគាត់ និង បានផ្តល់អំណោយដ៏ធំ ក្នុងគ្រាដែលគាត់កំពុងតែជួបការលំបាកវេទនាទាំងកាយនិងផ្លូវចិត្តនាពេលនេះ ។

បងស្រី សំធឿនបានបញ្ជាក់ទៀតថា អំណោយទាំងនេះទោះជាច្រើនឬតិចក្តីតែពិតជាមានទំហំមិនអាចកាត់ថ្លៃបាននោះទេនូវទឹកចិត្តមនុស្សធម៌ ដែលមានន័យធំធេងសម្រាប់ជីវិតរបស់គាត់ ។

អំណោយដែលផ្តល់ជូននាពេលនោះមាន អង្ករ៣០ គីឡូក្រាម  មី១កេះ ត្រីខ១០កំប៉ុងមុង១ ភួយ១ ក្រមារ១ សារុង១ និង ថវិកា ចំនួន ២០ ម៉ឺនរៀល ៕

New Picture (3)

New Picture (5)

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print