អ្នកញៀនល្បែងបៀរ៤នាក់ត្រូវកម្លាំងសង្កាត់ភ្នំពេញថ្មីនាំខ្លួនមកធ្វេីការអប់រំ

ចែករំលែក៖

ភ្នំពេញ៖ អ្នកញៀនល្បែងបៀរ៤នាក់ត្រូវកម្លាំងសង្កាត់ភ្នំពេញថ្មីនាំខ្លួនមកធ្វេីការអប់រំ ដោយមានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋថា ហាងដែលមានយីហោ ស្រីរ័ត្ន សាឡន។ កំលាំងសង្កាត់ភ្នំពេញថ្មីបានចុះបង្ក្រាប ល្បែងស៊ីសង នៅរសៀលថ្ងៃទី១៧សីហា២០១៥ វេលាម៉ោង១៤និង ៣០នាទី ។

11903429_886142624774132_1963294773_n

លោកជុំ សារ៉ាយបានបញ្ជាអោយ លោក ឃិន វីរៈប្រធានសណ្តាប់ធ្នាប់សង្កាត់ដឹកនាំ កំលាំងប្រជាការពារក្នុងសង្កាត់ភ្នំពេញថ្មីចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងស្ថិតផ្លូវ១០០៧មុខហាងអ៊ុតសក់យីហោរ ស្រីរ័ត្នសាឡន ស្ថិតនៅក្រុមទី៩ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន០៤នាក់ យកមកធ្វើការអប់រំនៅសាលាសង្កាត់ភ្នំពេញថ្មីផងដែរ។

អ្នកទាំង៤ទី១ឈ្មោះសុខ គង់ ភេទប្រុសអាយុ៦៣ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំ ពេញថ្មីខណ្ឌសែនសុខ។ ទី២ឈ្មោះសុខ ចំរើន ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញ ថ្មីខណ្ឌ សែនសុខ។ ទី៣ឈ្មោះសែម ណាក់ ភេទប្រុសអាយុ៣២ឆ្នាំមុខ របរអ្នកចំរៀងតាមហាង ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ និងទី៤ឈ្មោះសុខ ហេង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបររកស៊ី(លក់ដូរ)ស្នាក់នៅភូមិភ្នំពេញ ថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

គួររំលឹងថាមួយរយៈចុងក្រោយនេះលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីតែងតែគិតគូរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមនិងខិតខំអនុវត្តន៍ភូមិឃុំមានសុវត្តិភាព បើធៀបនិងសង្កាត់ទាំង៤ក្នុង ខណ្ឌសែនសុខ ហើយតែងតែចុះបង្ក្រាបល្បែងតូចធំក្នុងសង្កាត់ទាំងមូល។

ក្នុងករណីឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងខាងលើនេះអាជ្ញាធរសង្កាត់បានដកហូតបាន បៀរមួយហ៊ូរ លុយរៀល៣0000រៀល តុមួយ កៅអីអង្គុយ លេងចំនួន៥ និងម៉ូតូ វីវ៉ា ពណ៌ខ្មៅ សេរី២០០៤ ឡើងតែម២០០៧ពាក់ស្លាកលេខភ្នំពេញ១N-២៨០៤ មួយគ្រឿងនាំយកមកសង្កាត់ភ្នំពេញថ្មី ហើយអាជ្ញាធរបានធ្វើការណែនាំដល់អ្នកទាំង៤ និងបានធ្វើ កិច្ចសន្យាម្នាក់មួយច្បាប់និងអោយឈប់លេងល្បែងតាមផ្លូវសាធារណៈទៀត ៕

11872948_886142638107464_388717675_n

11880881_886142644774130_1604680768_n

11868762_886142641440797_1168129581_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print