អតីតប្រធានាធិបតីស្រីលង្កាព្រមទទួលយកការចាញ់សំឡេងឆ្នោត

ចែករំលែក៖

អតីតប្រធានាធិបតីស្រីលង្កា លោក Mahinda Rajapakse បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៥ថា លោក​ព្រមទទួលយកការចាញ់នៅក្នុងការបោះឆ្នោតសភា​លើកនេះ ។ ប៉ុន្តែ​ទោះបីបែបណាក៏ដោយ លោកនឹងធ្វើជា​បក្សប្រឆាំង​នៅក្នុងសភាវិញ ។

rajapakse-casts-ballot

អតីតប្រធានាធិបតីស្រីលង្ការូបនេះ​បានបញ្ជាក់ថា សុបិនរបស់ខ្ញុំដែលចង់ក្លាយជា​នាយករដ្ឋមន្ត្រីនោះ បានរសាត់ទៅឆ្ងាយ​បាត់​ហើយ ។ ខ្ញុំសុខចិត្តព្រមទទួលយក ។ យើងបានចុះចាញ​នៅក្នុងការប្រកួតប្រជែងដ៏ល្អនេះ ។

លោក Rajapakse បានព្រមទទួលស្គាល់ថា គណបក្ស​សម្ពន្ធសេរីភាព​ប្រជាជនរបស់លោក​បានដឹងខ្លួន​ហើយថា ចាញ់នៅក្នុង​ការ​បោះឆ្នោតនេះ មុនការប្រកាស​របស់លោក Mahinda Deshapriya ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅទៀត។

លោកបន្តថា យើងបានទទួលសំឡេងគាំទ្រ​តែ​៨ស្រុកប៉ុណ្ណោះ ចំណែកគណបក្ស​រួបរួមជាតិUNP វិញ ទទួលសំឡេងគាំទ្រ១១ស្រុក ក្នុង​ចំណោមសរុប២២ស្រុក ។ នេះមានន័យថា យើងបានចាញ់ហើយ ។ វាជាការលំបាកនៅក្នុងការប្រកួតប្រជែង​យកឈ្នះណាស់ ។ មន្ត្រីបានលើកឡើងថា វាពិតជាពិបាកណាស់​ដែរ​​ ដែលគណបក្ស​អតីត​ប្រធានាធិបតីស្រីលង្កាទទួលបានសំឡេងគាំទ្រ​ភាគច្រើនមកវិញនោះ ។

ចំណែក​ស្រុកដែលសល់៣ទៀត​គឺបានទៅលើគណបក្សតាមិឡ ។ មន្ត្រីបានលើកឡើងថា គ្មានគណបក្ស​ណាមួយ​ទទួលបាន​សំឡេង​គាំទ្រ​ផ្តាច់គេ​ បានអាសនៈ១១៣ក្នុងសភា ដែលមានកៅអីសរុប២២៥អាសនៈនោះទេ នៅក្នុងការបោះឆ្នោត​សកល​ដែល​រៀបចំឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នោះ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​នឹងចេញសេចក្តីប្រកាស​ចុងក្រោយ​នៅពាក់កណ្តាល​ថ្ងៃទីអង្គារ ខណៈដែល​មនុស្ស​គ្រប់​រូប​កំពុងទន្ទឹងរង់ចាំសេចក្តីប្រកាសលទ្ធ​ផលចុងក្រោយ ។ នៅមុនការបោះឆ្នោត​ គឺកាលពីថ្ងៃទី១៧ ខែសីហា លោក Rajapakse បានសម្តែងសុទិដ្ឋិនិយមថា លោកនឹងទទួលបានជ័យជម្នះ​ក្លាយជានាយករដ្ឋមន្ត្រីស្រីលង្កា​ឡើងវិញ បន្ទាប់ពីតំណែង​នេះ​លោក​ធ្លាប់​បានធ្វើអស់រយៈពេលប៉ុន្មានខែដែរ ក្រោយពីលោកត្រូវបានទម្លាក់ពីតំណែងប្រធានាធិបតី ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​បានបញ្ជាក់ថា ការបោះឆ្នោត​ត្រូវបានអំពាវនាវ និងគ្រោងធ្វើឡើងអស់រយៈមួយឆ្នាំ ដោយ​ប្រធានាធិបតី Maithripala Sirisena ដែលជាអ្នកធ្វើរដ្ឋប្រហារ​ទម្លាក់មេដឹកនាំជើងចាស់​ស្រីលង្កា​កាលពីខែ​មករា កន្លងមក ។ លោកជាបុគ្គលមួយរូបដែលមានអំណាចបំផុត​ក្នុងប្រវត្តិសាស្ត្រប្រទេសស្រីលង្កា ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print