ក្រុមហ៊ុនធានារ៉ាបរងខាតបង់ជាង១,៥ពាន់លានដុល្លារដោយការផ្ទុះនៅកំពុងផែTianjin

ចែករំលែក៖

តាមក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន​Credit Suisse បានបញ្ចាក់ថា ការផ្ទុះពីរលើកនៅទីក្រុងកំពុង​ផែ​Tianjin ស្ថិតនៅភាគខាងជើងប្រទេសចិនសម្លាប់មនុស្សជាង១០០នាក់ កាលពីសប្តាហ៍មុនធ្វើឲ្យក្រុមហ៊ុនធានារ៉ាបរ៉ងត្រូវខាតបង់ប្រាក់យ៉ាងតិច​១,៥ពាន់​លានដុល្លារអាមេរិក។

Burnt cars are seen near the site of the explosions at the Binhai new district, Tianjin, August 13, 2015. Two huge explosions tore through an industrial area where toxic chemicals and gas were stored in the northeast Chinese port city of Tianjin, killing at least 44 people, including at least a dozen fire fighters, officials and state media said on Thursday.   REUTERS/Damir Sagolj      TPX IMAGES OF THE DAY      - RTX1O62I

សារព័ត៌មានចិនបានផ្សាយថា​ការផ្ទុះកាលពីយប់ថ្ងៃទី​១២ខែសីហា​នៅក្នុងឃ្លាំងផ្ទុកទំនិញនៅ​កំពុងផែTianjin ដែលជាកំពុងផែធំទី​៣នៅលើពិភពលោកគិតតាមទំនិញនាំចេញចូល។

ក្រុមហ៊ុនធានារ៉ាប់រ៉ងដូចជាក្រុមហ៊ុន​Zurich insurance Group AG និង​Allianz SE ត្រូវអតិថជនរបស់ខ្លួនស្នើរឲ្យសងសំណងក្រោយពេលទំនិញរបស់ពួកគត់ខូចខាតដោយសារតែការផ្ទុះ។ ក្រៅពីក្រុមហ៊ុនធានារ៉ាប់រ៉ងនៅអឺរ៉ុបរងការខាងបង់ ក្រុមហ៊ុនធានារ៉ាបរងរបស់ចិន​ជាច្រើនក៏ស្ទើតែគ្មានប្រាក់សម្រាប់សងគេដែរ។

បន្ទាប់ពីការខាតបង់អាយុជីវិតមនុស្ស​ ការផ្ទុះខាងលើបានបំផ្លាញរថយន្តដល់ទៅ​៤៩៥០ដែល​បានទិញបណ្ណធានារ៉ាបរ៉ងរួច។ក្រៅពីនេះនៅមានរថយន្តថ្មីជាង​២៧០០គ្រឿងខូច​ខាតមិនអាចលក់ចេញនៅទី​ផ្សា​បានឡើយ។ បើគិតចំនួនរថយន្តខូចខាងក្នុងហេតុការផ្ទុះនោះមានរហូតដល់ទៅជាង​១មឺុន​គ្រឿង ៕

PANews BT_P-5814eebf-84d2-4388-b95b-82bedd64f5a7_I1

jj

ប្រែសម្រួល៖ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print