សាក្សី ឈុំ សេង បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃនេះថាប្រជាជនមិនហ៊ានប្រកែកនឹងបញ្ជាអង្គការក្នុងការបំពេញការងារនៅការដ្ឋានការងារទំនប់ ត្រពាំងថ្មឡើយ ដោយបានខិតខំប្រឹងប្រែងធ្វើការងារ។ សាក្សីបានលើកឡើងថាគ្មានប្រជាជនណាម្នាក់ហ៊ានតវ៉ា ឡើយដោយខ្លាចក្រុមខ្មែរក្រហមយកទៅសម្លាប់ចោល។ សាក្សី ឈុំ សេង ក៏បានប្រាប់អង្គជំនុំជម្រះសាលាដំបូង ថាមានការរៀបការដោយបង្ខំនៅក្នុងចំណោមប្រជាជននៅ
ការដ្ឋានការងារនោះ ហើយការរៀបការនេះគឺប្រជាជន ចាស់ត្រូវរៀបការជាមួយប្រជាជនចាស់ ហើយប្រជាជនថ្មីត្រូវរៀបការជាមួយប្រជាជនថ្មីដូចគ្នា គឺអង្គការមិនអនុ ញ្ញាតឱ្យមានការរៀបការរវាងប្រជាជនដែលមានវណ្ណៈខុស
គ្នាទេ ពោលគឺប្រជាជនចាស់ មិនអាចរៀបការជាមួយប្រជាជនថ្មីបានទេ។
នៅក្នុងការបំពេញការងារទោះ បីជាមានភ្លៀងយ៉ាងណាក៏ដោយ។ អង្គការឱ្យសម្រាកទាល់តែទឹកឡើង មិនអាចកាប់ដីបាន។ សាក្សី ឈុំ សេង បានប្រាប់ថានៅការដ្ឋានការងារទំនប់ត្រពាំងថ្មនេះ គឺមានកុមារចូលរួម ដែរ ប៉ុន្តែការចែកទំហំការងារមិនដូចមនុស្សចាស់នោះទេ។ លោកបានរម្លឹកថានៅអំឡុងឆ្នាំ ១៩៧៧ ក្រុមខ្មែរក្រហមបានរៀបចំពិធីសម្ពោធការដ្ឋានទំនប់ត្រពាំងថ្ម ដោយមានការចូលរួមពីគណៈប្រតិភូចិន។ ប្រធានការដ្ឋានទំនប់ ត្រពាំងថ្មឈ្មោះ តាវ៉ាល់ ត្រូវបានសាក្សីរៀបរាប់ថាបានធ្វើរបាយការណ៍អំពីទំនប់ត្រពាំងថ្ម រួមទាំងចំនួនប្រជាជន ដែលបានចូលរួមក្នុងការងារជាដើម។ សាក្សីបានថ្លែងថា នៅពេលមានពិធីសម្ពោធនោះ ទំនប់ត្រពាំងថ្មមិនទាន់ បានបញ្ចប់នៅឡើយទេដោយធ្វើបានត្រឹមតែជាង ៦០% ប៉ុណ្ណោះ។ លោកបានបន្ថែមថាទំនប់នេះត្រូវបានធ្វើបន្ថែម ក្រោមការគ្រប់គ្រងរបស់កម្មាភិបាលភូមិភាគនិរតី រហូតសម្រេចបាន ៩៥%។
លោក ឈុំ សេង ដែលជាប្រធានកងធំដែលមានកូនក្រុមចំនួន ១០០នាក់នៅ ការដ្ឋានការងារទំនប់ត្រពាំងថ្មី បានផ្តល់សក្ខីកម្មបន្តនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៥។ លោកបានថ្លែងថានៅក្នុង មួយថ្ងៃគេចែកដីចំនួនបីម៉ែត្រគូបឱ្យជីក និងរែក។ ប្រសិនបើមិនបានធ្វើ ការងារមិនតាមផែនការ នោះគេនឹងបង្អត់អាហារអ្នកនោះ។ លោក
បានថ្លែងថានៅក្នុងការតាមដានខ្មាំង អង្គការបានតម្រូវឱ្យតាមដានលើសមាជិកកងរបស់ខ្លួនឱ្យបានមួយនាក់ក្នុងមួយថ្ងៃ។ លោកបានថ្លែងថា ក្រោយពីបានដឹង ថាសមាជិកនោះជាខ្មាំង ឬមានទាក់ទងនឹងនិន្នាការចាស់ គឺកងទ័ពនៃភូមិភាគពាយ័ព្យបានចាប់អ្នកទាំងនោះយក ទៅសម្លាប់ចោល ហើយក្រោយមក ពេលដែលក្រុមកម្មាភិបាលនិរតីបានចូលមកគ្រប់គ្រងបន្ត ពួកគេបានចាប់ ប្រជាជនដែលគេចោទថាជាខ្មាំងត្រូវយកទៅសម្លាប់ចោល។ លោកថាអ្នកដែលបានបាត់ខ្លួន គឺមិនដែលវិលត្រឡប់ មកវិញឡើយ។ លោកថាថ្នាក់លើបានឱ្យធ្វើការតាម
ដានក្នុងចំណោមប្រជាពលករដើម្បីតាមចាប់អតីតទាហាន លន់ នល់ ហើយជាពិសេសគិញសម្ងាត់ CIA របស់អាមេរិកាំង និងជនជាតិវៀតណាម។
រហូតមកទល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៥ នេះ អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការដេញ ដោលលើ ភស្តុតាងក្នុងសំណុំរឿង ០០២\០២ នេះ បានចំនួន ៨៥ ថ្ងៃរួចមកហើយនិងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៣៦ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២០ រូប និងអ្នកជំនាញចំនួន ១ រូប។ អង្គហេតុដែលបាន
សួរដេញដោលរួចហើយរួម មាន សហករណ៍ត្រាំកក់ មន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានការងារទំនប់ ១ មករា ការដ្ឋា ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង។