ប្តីមិននៅផ្ទះនាំប្រុសសហាយមកដេកក្នុងបន្ទប់ ប្ដីមកទាន់ចាក់សោប្ដឹងនគរបាលឲ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីល្មោភតណ្ហាម្នាក់ខណៈដែលគេដឹងថាមានប្តីនិងកូនហើយតែមិនស្កប់ស្កល់បាននាំប្រុសសហាយមកដេកក្នុងបន្ទប់ត្រូវប្ដីតាមទាន់ចាក់សោខាងក្រៅរត់ទៅប្តឹងនគរបាលប៉ុស្ដិ៍ចោមចៅឲ្យឃាត់ខ្លួនយកមកសាកសួរ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលស្រ្តីតណ្ហាក្រាស់ ភូមិព្រៃល្វាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសដែលលួចសាហាយស្មន់ជាមួយប្រពន្ធគេមានឈ្មោះ កែវ ហៃ អាយុ២៩ឆ្នាំមុខរបរកម្មរកររោងចក្រស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងមានជាប្រពន្ធឈ្មោះ ភឿង ផារឹម អាយុ២៩ឆ្នាំមានកូនពីរនាក់ ស្រី១ប្រុស១មុខរបរជាកម្មការនីរោងចក្រស្រុកកំណើតភូមិកោះសំ ឃុំសំបូរស្រុកសំបូរខេត្តក្រចេះ។

ចំណែកស្រ្តីផិតប្តីតណ្ហាក្រាស់ឈ្មោះម៉េត ចាន់ណា អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។ចំណែកឯប្តីនាងមានឈ្មោះ វី សាលាង អាយុ៣២ឆ្នាំ អាយុ៧ឆ្នាំមុខរបរមន្ត្រីយោធានៅ”អង្គភាពកងពលតូច៧១១ហៅ(ង៧០) ស្នាក់នៅភូមិសង្កាត់ជាមួយគ្នានិងមានកូនប្រុសម្នាក់ក្នុងបន្ទុក។

តាមការរៀបរាប់របស់បុរសជាប្តីបាននិយាយថា គាត់ដឹងថាប្រពន្ធរបស់គាត់បានលួចទាក់ទងជាមួយបុរសជាប្រុសសហាយស្មន់នោះអស់រយៈពេលជាង១ឆ្នាំមកហើយតែគាត់ចាប់ថ្នាក់មិនទាន់បាន។ជារឿយៗឲ្យតែគាត់មិននៅផ្ទះ នាងតែហៅប្រុសសហាយចូលដេកដល់ក្នុងបន្ទប់របស់គាត់ប៉ុន្តែគាត់មិនចាប់កំហុសមិនបានព្រោះគេទាំង២នាក់កុហកគ្នាទៅវិញទៅមក។ជាមួយក្នានេះដែររូបគាត់ធ្លាប់ទាំងបានព្រមានបុរសជាសហាយនិងប្រពន្ធនោះម្តងរួចមកហើយដែរ ដោយប្រាប់ថាមានប្តីប្រពន្ធ និងកូនរៀងៗខ្លួនហើយកុំទាក់ទងគ្នាទៀត តែពួកគេមិនព្រមស្តាប់នៅលួចទាក់ទងរហូតដល់គាត់មកទាន់ក្នុងបន្ទប់ បែបនេះធ្វើឲ្យគាត់ទ្រាំទ្រលែងបានទើបប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅឃាត់ខ្លួនទាំង២នាក់តែម្ដងទៅ។

ចំណែកបុរសឈ្មោះកេត រ៉ាវី អាយុ៤១ឆ្នាំ ត្រូវជាម្ចាស់ផ្ទះជួលដែលត្រូវជាឪពុកមា បុរសជាប្តីបានបញ្ជាក់ថា រូបគាត់តាមសង្កេតមើលក្មួយថ្លៃឃើញសង្ស័យប្រហែល១ឆ្នាំដែរដោយសង្ស័យមានទំនាក់ទំនងគ្នាជាមួយបុរសខាងលើតែមិនដែលឃើញមុខលុះរហូតមកដល់ពេលនេះទើបបានដឹង។

តាមការសារភាពរបស់បុរសជាសហាយបានឲ្យដឹងថាខ្លួនបានលួចលាក់ទំនាក់ទំនងជាមួយស្ត្រីជាប្រពន្ធរបស់គេជាងមួយឆ្នាំហើយ ដោយបានខ្លួនចំនួន៣ដងនៅផ្ទះសំណាក់១ដងនិងបន្ទប់ជួលរបស់ខ្លួនចំនួន២ដង។

ក្រោយពេលកើតហេតុបុរសជាប្តីបានដាក់ពាក្យបណ្តឹងលើស្រ្តីជាប្រពន្ធនិងប្រុសត្រូវជាសហាយស្មន់ដើម្បីឲ្យកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើតាមច្បាប់ចុះ៕ សុខា សែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print