ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញមានបុរសម្នាក់ដែលកម្មករសំណង់ដេកស្លាប់ នៅលើជាន់ឡៅតឿក្នុងការដ្ឋានសំណង់មួយកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅ ក្នុងបុរីសែនមនោរម្យ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលដេកស្លាប់នោះឈ្មោះ នុត សុីថា ហៅស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅ ក្នុងភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយបុរសនោះមានប្រពន្ធ ឈ្មោះ ភាជ ស្រីណុច អាយុជាង២០ឆ្នាំ កំពុងមានផ្ទៃពោះដំបូងនិងជិតគ្រប់ខែទៀតផង ដោយឡែកការស្លាប់របស់បុរសនោះសង្ស័យបណ្ដាលមកពីជំងឺគាំងបេះដូង ហើយក្រោយពេលនគរបាលចុះធ្វើការពិនិត្យរួចរាល់សាកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅស្រុកកំណើត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកាលពីវេលាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលធ្វើការងារចប់ បុរសរងគ្រោះបានផឹកស្រាបៀរ ជុំគ្នាជាមួយមិត្តភក្ដិរួមការងារ ប៉ុន្តែខណៈនោះជនរងគ្រោះបានផឹកអស់តែ២កំប៉ុងប៉ុណ្ណោះ ក៏បានឡើងទៅដេកនៅលើជាន់ឡៅតឿ នៅក្នុងការដ្ឋានសំណង់ខាងលើ ខណៈនោះមិនមាននរណាបានដឹងថា មានរឿងអ្វីកើតឡើងនោះឡើយ លុះដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយមិនឃើញគាត់ក្រោកធ្វើការបុរស ម្នាក់ដែលជាមេការសំណង់បានឡើងទៅមើលនិងដាស់ឲ្យក្រោក ដើម្បីធ្វើការស្រាប់តែប្រទះឃើញបុរសនោះស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យរួចទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

...

image1 image2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print