ចោរមួយក្រុមប្រដាប់ដោយអង្រែបុកគ្រឿងចូលវាយម្ចាស់ផ្ទះប្លន់យកទ្រព្យសម្បត្ដិ

ចែករំលែក៖

ខេត្តកណ្ដាល៖ ចោរមួយក្រុមមានគ្នាចាប់ពី២នាក់ឡើងទៅប្រដាប់ដោយអង្រែបុកគ្រឿងចូលធ្វើសកម្មភាពវាយជនរងគ្រោះនៅក្នុងផ្ទះថ្មមួយកន្លែង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចប្រមួលទ្រព្យសម្បត្ដិគេចខ្លួនបាត់ស្រមោល ។ ករណីវាយប្លន់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចលំនៅដ្ឋានមួយកន្លែងតាមបណ្ដោយផ្លូវច្រកចូលK14 ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ខេត្ដកណ្ដាល។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនគរបាលក្រុងតាខ្មៅកំពុងស្រាវជ្រាវនៅកន្លែងកើតហេតុ ដោយពុំទាន់ដឹងថា បាត់បង់ទ្រព្យសម្បត្ដិអស់ប៉ុន្មាននោះទេ ខណៈដែលជនរងគ្រោះជាម្ចាស់ផ្ទះរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកក្រុមចោរនៅពុំទាន់ចាប់ខ្លួនបាននៅឡើយ ៕ ព័ត៌មានលំអិតរងចាំតាមដានអានគេហទំព័រនគរដ្រេហ្គនបន្ត!

...

kdal (2) kdal (4) kdal (3) kdal (5) kdal (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print