អគ្គិភ័យឆេះផ្ទះ១ខ្នង និងជង្រុកស្រូវ៣ជង្រុក ដោយសារភ្លើងចង្ក្រាន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អគ្គិភ័យបានឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិមួយចំនួននិងស្រូវចំនួន៣ជង្រុកខូចខាត ស្រូវជាង៧តោនកាលពីវេលាម៉ោង២ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគបាលស្រុករមាស ហែកបានឲ្យដឹងថា ម្ចាស់ផ្ទះដែលជាជន រងគ្រោះឈ្មោះប៉ាយឿង ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិឈើទាលឃុំដូងស្រុករមាសហែក ។

ប្រភពដដែលបន្តទៀតថា ករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះសមត្ថកិច្ចមិនទាន់ដឹងមូលហេតុភ្លាម់ៗនោះទេតែពេលភ្លើងឆាបឆេះសន្ធោសន្ធៅគេឃើញ ប្រជាពលរដ្ឋក្នុងភូមិក៏បាននាំគ្នាមកជួយ ពន្លត់ដោយខ្លះយកប៉ោតដងទឹកជះពន្លត់តែយ៉ាងណាក៏ដោយក៏មិនអាចជួយពន្លត់ភ្លើងនៅតែមិនឈ្នះដោយកម្លាំងភ្លើងឆាបឆេះពេញបន្ទុក ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជង្រុកស្រូវចមណយណ៣កេះនៅសល់តែគ្រោងឆ្អឹងហើយឆាបឆេះដល់ផ្ទះឆេះខូចខាត អស់ប្រមាណជា៤០ភាគរយ( ឆេះអស់មួយជំហៀងផ្ទះ)។ប្រភពបន្តទៀតថា ផ្ទះដែលត្រូវភ្លើងឆាបឆេះនោះមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រត្រូវបានខូចខាតមួយចំហៀងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនតែអ្វីធ្ងន់នោះឆេះជង្រុកស្រូវ៣ជង្រុកដែលមានស្រូវពេញជង្រុកសរុបជាង៧តោនដោយជង្រុកស្រូវ នោះមានម្ចាស់ទាំងអស់ដល់ទៅ៣ គ្រួសារ ដែរ គ្រួសារទី១-ឈ្មោះ ប៉ា យឿង ជាម្ចាស់ ផ្ទះទី២-ជារបស់កូនប្រសារ និងទី៣-ជារបស់ ម្ដាយក្មេករបស់ប៉ាយឿង ។

ប្រជាពលរដ្ឋរស់នៅភូមិនេះខ្លះសន្និដ្ឋានថា អគ្គិភ័យនេះប្រហែលជាមានគេលួចឬក៏ បោះកន្ទុយបារីទៅលើធ្នឹមចំបើង ។ ទោះមានការ សន្និដ្ឋានបែបនេះក្តី មន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ កុម្ភៈថា ករណីភ្លើងឆេះផ្ទះនេះ បណ្តាលមកពីម្ចាស់ផ្ទះដាំស្លរួចហើយមិនបានពន្លត់ភ្លើងចង្ក្រាន ព្រោះនេះជារំដូវ រំហើយនិងខ្យល់ផង ៕ យឹម សុថាន

...

 

Sothan-1 (1) Sothan-1 (2) Sothan-1 (3) Sothan-1 (4) Sothan-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print