ឧបករណ៍បទល្មើសនេសាទកើតមានច្រើននៅស្រុកកណ្ដៀង សង្ស័យមន្រ្តីជំនាញសំងំកើបលុយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីប្រជានេសាទរាយការណ៍មកថា គេឃើញមានឧបករណ៍ល្មើសនេសាទ ល្ប្រភេទរួមផ្សំ(ប) កើតមានច្រើនតាំងពីរដូវទឹកទន្លេឡើង រហូតដល់សព្វថ្ងៃ គ្មានការបង្រ្កាបត្រូវបានគេសង្ស័យមានអ្នកធំ  មន្រ្តីជំនាញនៅពីក្រោយ ដើម្បីទុកជាឆ្នាំងបាយប្រចាំថ្ងៃ ។

ប្រភពខាងលើបន្តថា បទល្មើសនេសាទប្រភេទឧបករណ៍រួមផ្សំ(ប)កំពុងកើតមានយ៉ាងសម្បើមនោះ ដូចជាចំណុច កោះក្អែក ជ្រោយវែង អន្ទង់វ័រ ក្រឡុកក្តាន់ ព្រែកឡាំកា ក្នុងដែនសហគមន៍នេសាទស្រីចឹក និងកោះក្អែក ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា បទល្មើសនេសាទប្រភេទខាងលើនេះ ទោសជាកម្លាំងអន្តរក្រសួងចុះយុទ្ធនាការយ៉ាងក្តៅគរគុកក្តី នៅម្ដុំនេះពុំមានបង្រ្កាបនោះឡើយហើយបើមានការបង្រ្កាបតិចតួចមានមន្រ្តីជំនាញតេទូរស័ព្ទប្រាប់ជនប្រព្រិត្តឲ្យកាត់បង្គោលឬស្រាយចំណងសាច់ អួនពន្លេចទឹក ពិសេសជាងនេះគេឃើញមន្រ្តីជំនាញឬស្ថានប័នពាក់ព័ន្ធច្រើនស្ទើររបមិនអស់ដឹកនាំដោយលោក អភិបាលរងខេត្តពោធិ៍ សាត់ ដោយមានការចូលរួមពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះដែរ តែងតែចុះបង្រ្កាបនៅស្រុកក្រគរម្តងហើយម្តងទៀតឬស្រុកបាកាន  ចំណែកនៅស្រុកកណ្ដៀងមួយនេះរួចខ្លួនជានិច ។

ជាក់ស្ដែងមុនថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោកស្រី នាយកប្រតិបត្តិអង្កការសម័្ពន្ធសត្វព្រៃបានរួមដំណើរជាមួយ លោក អភិបាល នៃ គណៈអភិបាល អភិបាលរងខេត្តពោធិ៍សាត់ បានឡើងឧទ្ធម្ភាគចក្រដើម្បីតាមដានយុទ្ធនាការបង្រ្កាប និងទប់ស្កាត់ការរុករានព្រៃឈើ បទល្មើសព្រៃឈើ និងបទល្មើសនេសាទ ក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តពោធិ៍សាត់ លុះដល់ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៧ដដែល គេឃើញលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលដឹកនាំកម្លាំងក្រោមឱវ៉ាត ចុះទៅបង្រ្កាបបទល្មើសនៅក្នុងភូមិសាស្រ្តរដ្ឋបាលស្រុកបាកាន ទោសជាមន្រ្តីជំនាញទាំងនោះខ្លះដឹងថាបទល្មើសនេសាទមិនសូវមានក៍ដោយ។

ប្រភពដដែលបញ្ជាក់ទៀតថា លុះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកថ្មីៗនេះ គេឃើញលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដឹកនាំកម្លាំងក្រោមឱវ៉ាតចុះទៅបង្រ្កាបបទល្មើសនៅក្នុងភូមិសាស្រ្តរដ្ឋបាលស្រុកកណ្ដៀង ដែលកំពុងតែនិយាយអំពីបទល្មើសនេសាទកើតមានច្រើន ប៉ុន្តែការដែលលោក នាយខណ្ឌ ចុះទៅបង្រ្កាបនោះគឺបង្រ្កាបខ្យល់ ព្រោះមានមន្រ្តីរបស់គាត់ ប្រចាំស្រុកកណ្ដៀងបានតេទូរស័ព្ទប្រាប់ជនប្រព្រិត្តបទល្មើសឲ្យកាត់បង្គោលឬស្រាយចំណងសាច់អួនពន្លិចទឹកអស់ពីល្ងាចមកម្លេះ ប៉ុន្តែគេឃើញសកម្មភាពធ្វើការបង្រ្កាបបានបន្តិចបន្ទួចនោះដែរ រួចឃើញក្រុមប្រព្រិត្តបទល្មើសទាំងនោះនាំគ្នាទិញស្រាបៀ រដាក់កាណូចំនួន ៤-៥កេះ ហើយឃើញនាំគ្នាផឹកសុី ក្លែមទាំងសត្វអណ្ដើកទៀតផង ស្រវឹងជោគជាំទាំងមន្រ្តីរាជការទាំងជនប្រព្រិត្តបទល្មើសនេសាទរៀងៗខ្លួន រួចលោក នាយខណ្ឌដឹកនាំកម្លាំងឡើងមកខេត្តពោធិ៍វិញយ៉ាងរំភើយ ចំណែកបទល្មើសកាន់តែកើនឡើងដូចផ្សិត បញ្ជាក់ផងដែរថាជនប្រព្រិត្តបទល្មើសទាំងនោះបើមន្រ្តីជំនាញមិនបើកភ្លើងខៀវឬកំណត់ប្រយោជន៍ សួរថាពួកគាត់ហានប្រព្រិត្តទេ? មុខរបរនេះខុសច្បាប់ស្តីពីជលផលមានទោសជាប់គុក ៕  បឹុម ពិន

...

c348482e-b802-4c4a-9f8e-d0b34cf615c6 43802486-f9cc-4b79-8fa8-bce55e0c0419 90a6b9ac-acc1-44b0-8bb2-e9d83a0c5c6e 3859006a-f74b-4ae8-b414-d21be5ddf484 97fb62a6-52ec-4aeb-85ae-46a6cc61ed40 c9bf5bde-9e61-402d-a7b7-5d837aabbdb1 2a84b258-e6a2-469a-ad7a-69bc65617cd0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print