លោក មៀច សុផាន់ណា ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូអន្តរជាតិបានរួមចំណែកអភិវឌ្ឍវិស័យកីឡាយានយន្តនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូអន្តរជាតិ SUPERCROSS ឆ្នាំ២០១៧ បញ្ចប់ដោយភាពជោគជ័យនិងបានរួម ចំណែកអភិវឌ្ឍវិស័យកីឡាយានយន្តនៅកម្ពុជាក្រោយពីដំណើរការប្រកួតអស់រយៈពេល២ថៃ្ងនៅសង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះបានចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាយានយន្តនៅកម្ពុជាតាមរយៈការរៀបចំប្រកួតជាលក្ខណៈអន្តរជាតិរបស់ក្រុម ហ៊ុនប្រេងម៉ាស៊ីនTOP1សហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជាឃើញថា កីឡាករកម្ពុជាមួយចំនួនបានកើនកម្រិត បច្ចេកទេសហើយយើងអាចវាយតម្លៃបានថាជាជោគជ័យដ៏ធំមួយដែលឆ្ពោះទៅរកការអភិវឌ្ឍវិស័យកីឡាយានយន្តនៅ កម្ពុជា ។

ជាមួយនឹងការលើកឡើងរបស់លោក មៀច សុផាន់ណា ខាងលើនេះដែរ លោក ឡៅ លីហុក អគ្គនាយកប្រេងម៉ាស៊ីន TOP1 បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុន របស់លោកសហការបង្កើតព្រឹត្តិការណ៍ ប្រណាំងម៉ូតូហោះអន្តរជាតិនេះឡើង គឺក្នុងគោលបំណងចូលរួមបំផុសវិស័យកីឡា ប្រណាំងម៉ូតូនៅកម្ពុជាឲ្យមានសកម្មភាព ដូចបណ្តាប្រទេសដទៃទៀតដែរ ។ លោក បានបញ្ជាក់បន្ថែមថា ព្រឹត្តិការប្រណាំងម៉ូតូអន្តរជាតិ SUPERCROSS នេះក្រុមហ៊ុន TOP1គ្រោងបង្កើតឲ្យបានយ៉ាងហោចក្នុងមួយឆ្នាំ២ដងដើម្បីចូលរួមអភិវឌ្ឍវិស័យ កីឡាយានយន្តនៅកម្ពុជា ។

លោកបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍ ប្រណាំងម៉ូតូអន្តរជាតិនៅក្នុងឆ្នាំ២០១៧នេះ មានកីឡាករចូលរួមប្រកួតច្រើនជាងបណ្តាឆ្នាំមុនៗ ក្នុងនោះក៍មានកីឡាករអន្តរជាតិច្រើននាក់មកពីប្រទេសបារាំង អូស្ត្រាលី ថៃ ហ្វុីពីន វៀតណាម ម៉ាឡេស៊ី និងកម្ពុជាម្ចាស់ផ្ទះ៕ សារីម

...

sarim (5) sarim (4) sarim (3) sarim (1) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print