ប៉ូលិសម៉ាឡេស៊ី៖ មានការប៉ុនប៉ងលួចសាកសពលោក គីម ជុងណាម

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែកុម្ភៈ ប៉ូលិសម៉ាឡេស៊ីបានធ្វើសន្និសីទកាសែនស្តីពីករណី ស្លាប់របស់បងប្រុសមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងណាម ត្រូវគេធ្វើឃាតនៅអាកាសយានដ្ឋានកូឡាឡំពួរ។

នៅក្នុងសន្និសីទការសែតនោះ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ពីខ្លឹមសារសំខាន់ៗ ដូចជា «ប៉ូលិសម៉ាឡេស៊ីបានច្រានចោលសំណើរបស់មន្ត្រីកូរ៉េខាងជើង ទាមទារការស្រាវជ្រាវរួមករណីសម្លាប់លោក គីម ជុង ណាម»។

ប៉ូលិសម៉ាឡេស៊ីជឿជាក់ថា ជនសង្ស័យ ៤នាក់បានទៅដល់កូរ៉េខាងជើង ហើយ ភាគីម៉ាឡេស៊ីនឹងស្នើដល់ស្ថានទូតកូរ៉េ ខាងជើង និងរដ្ឋាភិបាលកូរ៉េខាងជើងតាមចាប់ខ្លួនជនសង្ស័យទាំង៤នាក់នោះមក កាន់ម៉ាឡេសុីវិញ។

ជាមួយគ្នានេះប៉ូលិសម៉ាឡេស៊ីបាន បង្កើនការការពារសាកសពលោក គីម ជុងណាម ក្រោយពេលដែលប៉ូលិសរក ឃើញពីគម្រោងលួចសាកសពលោក គីម ជុងណាម។ នៅពេលនេះសាកសពលោក គីម ជុងណាម បន្តរក្សាទុកនៅកន្លែង តម្កល់សពក្នុងមន្ទីរពេទ្យមួយស្ថិតក្នុងទី ក្រុងគូឡាឡាំពួរ។ កាលពីព្រលឹមស្រាងៗ ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ នេះរដ្ឋអំណាចម៉ាឡេស៊ីបានបញ្ជូនកម្លាំងប្រដាប់អាវុធមួយក្រុមបានចូលក្នុងបរិវេណមន្ទីរពេទ្យដើម្បីការពារសពលោក គីម ជុងណាម។ វត្តមាន កម្លាំងប្រដាប់អាវុធម៉ាឡេស៊ីក៏ដោយសារមានព័ត៌មានលេចឮថា កូនប្រុសសពលោក គីម ជុងណាម បានទៅម៉ាឡេស៊ីដើម្បីទាមទារយកសពឪពុករបស់ខ្លួនមកស្រុក កំណើតវិញ។

កាលពីថ្ងៃ ទី២១ ខែកុម្ភៈនេះដែរគេ ឃើញមានក្បួនរថយន្តចំនួន ៤គ្រឿងបិទកញ្ចក់ខ្មៅបានបើកចូលមន្ទីរពេទ្យដែល មានរក្សាទុកសពលោក គីម ជុងណាម។ ក្បួនរថយន្តទាំង ៤គ្រឿងត្រូវបានការពារយ៉ាងតឹងរឹងពីកម្លាំងពិសេសម៉ាឡេស៊ី ប្រមាណជា ៣០នាក់ តែគេមិនអាចដឹងថា តើជាក្បួនរថយន្តដឹកនរណាទេ។ អ្វីដែលគេដឹងប្រភពព័ត៌មានពីទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ម៉ាឡេស៊ី និងកាសែតក្នុងស្រុកមួយចំនួនឲ្យដឹងថាលោក គីម ហានស៊ុល ដែលជាកូនប្រុសរបស់សព លោក គីម ជុងណាម បានចេញពីទឹកដី ម៉ាកាវទៅដល់ទឹកដីម៉ាឡេស៊ីកាលពីយប់ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ក្នុងគោលដៅទាម ទារយកសពឪពុកខ្លួនមករៀបចំបូជាតាម ប្រពៃណី។

តែពេលនេះ មិនទាន់មានព័ត៌មានណាមួយដែលអាចបញ្ជាក់ពីវត្តមានលោក គីម ហានស៊ុល នៅលើទឹកដីម៉ាឡេស៊ីឡើយ។

សូមរលឹកថា ជិត១០ថ្ងៃក្រោយឃាត កម្មសម្លាប់លោក គីម ជុងណាម នៅ ព្រលានយន្តហោះក្នុងទីក្រុងគូឡាឡាំពួរ ក្នុងថ្ងៃទី១៣ ខែកុម្ភៈ ទីក្រុងព្យុងយ៉ាង ទទូចសុំឲ្យទីក្រុងគូឡាឡាំពួរបញ្ជូនសពលោក គីម ជុងណាម ទៅឲ្យខ្លួន និងបាន ជំទាស់នឹងការធ្វើកោសល្យវិច័យ។ តែ ម៉ាឡេស៊ីមិនព្រម និងបញ្ជាក់ជាថ្មីថា ដរាប ណាក្រុមគ្រួសារសពលោក គីម ជុងណាម មិនយក DNA ទៅផ្ទៀងផ្ទាត់ជាមួយ DNA របស់សពទេ នោះម៉ាឡេស៊ីមិនអនុញ្ញាត ឲ្យយកសពលោក គីម ជុងណាម ចេញ ទេ៕

korean (2) korean (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print