បុរសម្នាក់ដើរឆ្លងផ្លូវជាតិលេខ៥ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តបុក ខណៈដើរឆ្លងផ្លូវជាតិលេខ៥ ត្រង់ចន្លោះចំណុចបង្គោលគីឡូម៉ែត្រលេខ ១៩៨-១៩៩ កាលពីវេលាម៉ោង៧ និង៣៥នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧  ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នគរបាលចរាចរណ៍ស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុីម សែន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជនរងគ្រោះរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុក៍មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានបុកពេញទំហឹងបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅកន្លែង ។ អ្នកបើករថយន្តបង្កហេតុ ឃើញដូច្នេះក៍បន្ថែមល្បឿនទៅទិសខាងកើតគេចបាត់ស្រមោល ។

សព ត្រូវបាននគរបាលជំនាញបានធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កហេតុនឹងធ្វើការស្រាវជ្រាវតាមនីតិវិធី៕ បឹុម ពិន

...

7e2784aa-6401-4b30-b3f8-e74dc21aa7e4 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print