មកពីស្ទូងស្រូវត្រូវរន្ទះបាញ់ស្លាប់កណ្តាលវាលស្រែ

ចែករំលែក៖

កំពង់ឆ្នាំង៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររន្ទះបាញ់ ក្នុងពេលដែល ត្រឡប់មកពីស្ទូងស្រូវ ក្នុងពេលមេឃកំពុងតែភ្លៀងនិងខ្យល់ខ្លាំង ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

10422120_477776495733496_4400113913494281906_n (1)

លោកយីន សុខ នាយប៉ុស្តិ៍បន្ទាយព្រាល បានអោយដឹងថា ស្រ្តីដែលត្រូវរន្ទះបាញ់ស្លាប់នេះ ឈ្មោះ នួន សុខុម អាយុ៣៧ឆ្នាំ រស់នៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

នៅមុនពេលកើតហេតុមានភ្លៀងខ្យល់និងផ្គររន្ទះយ៉ាងខ្លាំបានបក់បោកដោយសារតែខ្លាចមិនហាននៅវាលស្រែ ស្ត្រីរងគ្រោះបានប្រញាប់ត្រឡប់ទៅផ្ទះ ទាំងមេឃកំពុងតែភ្លៀងនិងខ្យល់ ប៉ុន្តែនៅពេលដែលដើរមកដល់ពាក់កណ្តាលផ្លូវក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកណ្តាលស្រែតែម្តង ។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំកើតហេតុខាងលើ ៕

...

ដោយ៖ ចន្ថា  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print