Man Utd ចាប់អារម្មណ៍ Toni Kroos របស់ Real Madrid

ចែករំលែក៖

លោក Jose Mourinho អ្នកចាត់ការទូទៅ របស់ក្លិបបិសាចក្រហមManchester United មានបំណងដាក់សំណើទិញយកខ្សែបម្រើ វ័យ២៧ឆ្នាំ Toni Kroos ពីស្តេចស Real Madrid ជាថ្មីម្ដងទៀត ខណៈដែលក្លិប Real Madrid បានឆ្លើយតបមកវិញថា ពួកគេមិន មានគម្រោងឲ្យកីឡាករសញ្ជាតិអាល្លឺម៉ង់ រូបនេះចាកចេញពី Real Madrid នោះទេ។ នេះបើយោងតាមគេហទំព័រ Independent បានចុះផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ។

កីឡាករ Toni Kroos ធ្លាប់ត្រូវបាន លោក David Moyes អតីតអ្នកចាត់ការ ទូទៅរបស់ Man Utd និយាយព្រមព្រៀងជា មួយជិតបានសម្រេចទៅហើយដើម្បីយករូបគេមកទឹកដីអង់គ្លេស ប៉ុន្តែចុងក្រោយរូបគេបែរជាសម្រេចចិត្តមកលេងឲ្យក្លិប Real Madrid ទៅវិញ។
អ្នកចាត់ការក្រុមបិសាចក្រហមលោក Jose Mourinho បានបញ្ជាក់ថា “ខ្ញុំមាន ផែនការកែលម្អ និងបានកំណត់មុខតំណែង សំខាន់ៗក្នុងក្រុមទើបខ្ញុំចង់បាន Toni Kroos និង Griezmann ឲ្យមកចូលរួមនៅទឹកដី Old Trafford នៅរដូវកាលក្រោយ” ៕ ដេវីត

...

toni kroos

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print