តុលាការកូរ៉េខាងត្បូងបដិសេធចេញដីកាចាប់ខ្លួនអគ្គលេខាធិការប្រធានាធិបតី ផាក គឿនហេ

ចែករំលែក៖

តុលាការទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២២ ខែកុម្ភៈ បានច្រាលចោលសំណើ របស់អយ្យការស្តីពីការចាប់ខ្លួនអតីត ជំនួយការរបស់ លោកស្រី ផាក គឿនហេ។

ក្រុមអ្នកស្រាវជ្រាវពីរឿងអាស្រូវរបស់អតីតប្រធានាធិបតី ផាក គឿនហេ ដែល រងការចោទប្រកាន់ពីបទផ្សំគំនិតជាមួយ មិត្តភក្តិ គឺលោកស្រី Choi Soon Sil ជ្រៀតជ្រែកចូលកិច្ចការរបស់រដ្ឋាភិបាល និង ទទួលប្រាក់សំណូកពីក្រុមហ៊ុនធំៗនៅក្នុងប្រទេសនេះ ក្នុងនោះមានក្រុមហ៊ុន សាំស៊ុង ជាដើម។

អ្នកដែលពាក់ព័ន្ធនឹងអំពើពុករលួយ ផ្តល់សំណូក ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ជាក់ស្តែងតុលាការបានសម្រេចឃុំខ្លួនលោក Lee Jae-yong អគ្គនាយករង និងជា កូនប្រុសថៅកែក្រុមហ៊ុន Samsung ។ អ្នកស្នងតំណែងក្រុមហ៊ុន Samsung រូបនេះបានជាប់ចោទពីបទប្រព្រឹត្តអំពើពុក រលួយ និងការបង្វែរលុយដោយខុសច្បាប់នៅក្នុងរឿងអាស្រូវនយោបាយហិរញ្ញវត្ថុជាប់ពាក់ព័ន្ធនឹងលោកស្រីប្រធានាធិបតី ផាក គឿនហេ ដែលសភាបានព្យួរតំណែង ក្នុងខែធ្នូ ឆ្នាំ២០១៦។ អ្នកនាំពាក្យរបស់ ក្រុមហ៊ុន Samsung បានប្រកាសឲ្យដឹងនៅ ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ កន្លងមកនេះថា ក្រុមហ៊ុននៅមិនទាន់សម្រេចចិត្តប្តឹង ឧទ្ធរណ៍ ឬមួយក៏តម្កល់ប្រាក់ដើម្បីសុំការដោះលែងបណ្តោះអាសន្នលោក Lee Jae-yongនោះនៅឡើយទេ។

នៅទីបំផុត និងបន្ទាប់ពីក្រុមចៅក្រម បានជជែកពិភាក្សាគ្នាអស់ជាច្រើនម៉ោងមក តុលាការទីក្រុងសេអ៊ូលក៏បានសម្រេចចិត្តឃុំខ្លួនលោក Lee Jae-yong ជា បណ្តោះអាសន្ន។ លោក Lee ត្រូវបានគេយកទៅឃុំក្នុងបន្ទប់មួយតែម្នាក់ឯងមាន បំពាក់ដោយទូរទស្សន៍១ និងតុ១នៅពន្ធ នាគារក្រុងសេអ៊ូល។ មានអាយុ ៤៨ឆ្នាំ លោក Lee Jae-yong បានជាប់ចោទពីផ្តល់ លុយចំនួន ៣៨លានដុល្លារទៅឲ្យមនុស្សជំនិតនឹងលោកស្រីប្រធានាធិបតី ផាក គឿនហេ ជាថ្នូរនឹងអន្តរាគមន៍របស់វិមានប្រធានាធិបតីនៅក្នុងនីតិវិធីច្របាច់បញ្ចូលគ្នានៃសាខា២របស់ក្រុមហ៊ុន Samsung។

ចំណែកសវនាការជំនុំជម្រះលើកចុងក្រោយពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុក រលួយរបស់លោកស្រីប្រធានាធិបតីកូរ៉េ ខាងត្បូង ផាក គឿនហេ នឹងត្រូវធ្វើឡើង នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ដែលរឿងអាស្រូវរបស់លោក ស្រីបានបង្កភាពចលាចលផ្នែកនយោ បាយយ៉ាងក្ដៅគគុកទូទាំងប្រទេស និងឈានដល់ការផ្អាកតំណែងប្រធានាធិបតី រយៈពេល៦ខែ ដើម្បីទុកពេលឲ្យតុលាការ ធម្មនុញ្ញសម្រេចថា តើនឹងត្រូវបន្តនីតិវិធីយ៉ាងណាទៀត?

អតីតជំនួយការរបស់លោកស្រីប្រធានាធិបតី ផាក គឿនហេ នៅថ្ងៃពុធនេះ បានលេចមុខនៅតុលាការធម្មនុញ្ញ ដើម្បី បំភ្លឺជាសាក្សីចុងក្រោយនៅក្នុងសវនាការជំនុំជម្រះរបស់លោកស្រី ពាក់ព័ន្ធនឹងអំពើ ពុករលួយ៕

korean (1) korean (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print