Neymar និងក្លិប Barcelona FC ត្រូវឡើងតុលាការក្នុងរឿងពុករលួយ

ចែករំលែក៖

ខ្សែប្រយុទ្ធប្រេស៊ីល Neymar និងក្លិប Barcelona របស់គាត់នឹងត្រូវឡើងតុលាការដើម្បីជំនុំជម្រះក្តីរឿងពុករលួយទាក់ទងទៅ នឹងការផ្ទេរ Neymar ពីក្លិប Santos ក្រោយពួកគេបានចាញ់ក្តីក្នុងការប្តឹងឧទ្ធរណ៍។

ករណីនេះកើតឡើងពីការប្តឹងរបស់ ក្រុមហ៊ុនប្រេស៊ីលDISដែលទទួលសិទ្ធិ៤០ ភាគរយនៃការផ្ទេរNeymarពីក្រុម Santosទៅកាន់Barcelonaក្នុងតម្លៃ៤៩លានផោនកាលពីឆ្នាំ២០១៣ ដោយក្រុមហ៊ុននេះបាន អះអាងថា ពួកគេទទួលបានប្រាក់តិចជាងចំនួនដែលពួកគេត្រូវទទួលបាន។

មិនត្រឹមតែកីឡាករវ័យ២៥ឆ្នាំនិងក្លិប Barcelonaនោះទេដែលត្រូវប្រឈមនឹងការ កាត់ទោសពីតុលាការ តែក្លិប Santos ម្តាយ របស់Neymar និងក្រុមហ៊ុនរបស់ឪពុកម្តាយ Neymarក៏ត្រូវជាប់ពាក់ព័ន្ធផងដែរ។

តុលាការកំពូលរបស់អេស្ប៉ាញបាន ចេញសេចក្តីថ្លែងការណ៍មួយថា “Santos FC, Barcelona FC, Neymar, និងម្តាយ Neymar ឈ្នោះ Nadine Goncalves ហើយក្រុម ហ៊ុនគ្រួសារNeymarបានចាញ់ក្តីក្នុងបណ្ដឹងឧទ្ធរណ៍ទាក់ទងនឹងការចោទប្រកាន់ពីបទពុករលួយនិងបន្លំលុយ” ។

ព្រះរាជអាជ្ញានឹងកាត់ទោស Neymar ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំនិងពិន័យជាប្រាក់ជិត៨លានផោន។ តែNeymar នឹង មិនត្រូវឃុំនៅពន្ធនាគារទេដោយតាមច្បាប់ របស់អេស្ប៉ាញអ្នកជាប់ទោសក្រោម២ឆ្នាំអាចព្យួរទោស។ ព្រះរាជអាជ្ញានឹងផាកពិន័យ ក្លិបBarcelona ចំនួន៧,៥លានផោនហើយ ក្លិបSantos៥,៦លានផោន ៕ ណារាជ

...

Football Soccer - FC Barcelona v Celtic - UEFA Champions League Group Stage - Group C - The Nou Camp, Barcelona, Spain - 13/9/16 Barcelona's Neymar celebrates scoring their third goal Reuters / Paul Hanna Livepic EDITORIAL USE ONLY.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print