ករណីស្លាប់លោក គីម ជុងណាម សមត្ថកិច្ចម៉ាឡេស៊ីស្រាវជ្រាវឃើញថាមន្ត្រីស្ថានទូតកូរ៉េខាងជើងជាអ្នកសម្លាប់

ចែករំលែក៖

ប៉ូលិសម៉ាឡេស៊ីកាលពីថ្ងៃទី២២ ខែ កុម្ភៈ បានប្រកាសថា មន្ត្រីជាន់ខ្ពស់នៅក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីជាអ្នកសម្លាប់លោក គីម ជុងណាម បង ប្រុសមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុង ណាម ជាអគ្គលេខាធិការទីពីរប្រចាំស្ថាន ទូតនៅម៉ាឡេស៊ី ចំណែកជនសង្ស័យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាស ចរណ៍កូរ៉េខាងជើង។ តាមការបញ្ជាក់របស់ លោក Khalid ជនសង្ស័យទាំងនោះស្ថិតនៅម៉ាឡេស៊ីនៅឡើយ។

លោក Khalid បានបញ្ជាក់ថា ជន សង្ស័យ៤នាក់ជាជនជាតិកូរ៉េខាងជើង បានចាកចេញពីម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយពេលលោក គីម ជុងណាម រងការធ្វើឃាត។ អ្នកទាំង៤ត្រូវបានគេ ជឿជាក់ថា បានទៅដល់ទីក្រុងព្យុងយ៉ាង រួចរាល់ហើយ។

ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា ករណីសម្លាប់សាច់ញាតក្នុងនោះមានទាំង ឪពុកមានិងបងប្រុសផងដែរ ដែលជាការព្រមានដល់មន្ត្រីផ្សេងទៀត ដែលមានបំណងប្រឆាំង និងកូរ៉េខាង ជើង។ នៅពេលនណារម្នាក់ដែលមាន ទស្សនៈប្រឆាំងបើទោះបីរស់នៅទីណាក៏អាចប្រហារជីវិតបានដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា ករណីឃាតកម្មទៅលើបង ប្រុសឪពុកតែមួយម្ដាយទីទៃរបស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាម ដែលត្រូវបាន ឃាតកសម្លាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍ មុននេះបានបង្ហាញឲ្យដឹងកាន់តែច្បាស់ពីការព្រមានទៅកាន់មន្រ្តីគ្រប់រូបក្នុងរបប កូរ៉េខាងជើងសព្វថ្ងៃពីលទ្ធផលឬក៏ចង់ដក ខ្លួនចេញពីរបបដ៏ព្រៃផ្សៃមួយនោះ។

លោក គីម ជុងណាម ជាកូនប្រុសច្បងគេបង្អស់របស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ដែលបានឃាតក សម្លាប់ដោយជាតិគីមីនៅព្រលានយន្ដហោះក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ធ្វើឡើងដោយស្រ្ដីមិនស្គាល់អត្តសញ្ញាណ២នាក់ដែលគេសង្ស័យថា បានប្រើប្រាស់ថ្នាំពុល។ ប៉ុន្ដែករណីនេះគេមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា កូរ៉េខាងជើងស្ថិតនៅពីក្រោយករណីនេះ បើទោះជាភ្នាក់ងារស៊ើបអង្កេតពិសេស ក្រុងសេអ៊ូលបានឲ្យដឹងថា កាលពីសប្ដាហ៍ មុនលោក គីម ជុងអ៊ុន បានបញ្ជាឲ្យធ្វើ ឃាតបងប្រុសរបស់ខ្លួនបន្ទាប់ពីបានឡើងកាន់អំណាចកាលពីឆ្នាំ២០១១។

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់របស់កូរ៉េបាន ឲ្យដឹងទៀតថា បើតាមការលើកឡើងរបស់ លោក Jeong Joon-hee អ្នកនាំពាក្យក្រសួង បង្រួបបង្រួមជាតិក្រុងសេអ៊ូលបានបញ្ជាក់ ថា បងប្រុសលោក គីម ជុងអ៊ុន ដែលមាន ឈ្មោះថា គីម ជុងណាម មានវ័យ៤៦ឆ្នាំ ត្រូវបានគេសម្លាប់កាលពីថ្ងៃចន្ទនៅព្រលាន យន្ដហោះមួយក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ ពីមានស្រ្ដីមិនស្គាល់អត្តសញ្ញាណ២នាក់បានសម្លាប់លោក៕

korean-south (2) korean-south (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print