គ្រូជម្រើសជាតិកីឡាសូហ្វតឺន្នីសដាក់ការរំពឹងខ្ពស់នៅព្រឹត្តិការណ៍THAI LAND OPEN លើកទី៦

ចែករំលែក៖

ភ្នំពេញ៖ លោក យី សារិន គ្រូបង្ហាត់ ក្រុមកីឡាករកីឡាការិនីសូហ្វតឺន្នីសជម្រើសជាតិកម្ពុជាបានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងលើអត្តពលិករបស់លោកក្នុងការប្រជែង ដណ្តើមយកមេដាយពីព្រឹត្តិការណ៍ប្រកួត THAI LAND OPEN លើកទី៦នៅប្រទេស ថៃដែលនឹងដំណើរការប្រកួតចាប់ពីថ្ងៃទី១ខែមីនាដល់ថៃ្ងទី៧ ខែមីនា ឆ្នាំ២០១៧ខាង មុខនេះ ។ ការលើកឡើងរបស់គ្រូបង្វឹករូបនេះបានធ្វើឡើងនៅទីលានហ្វឹកហាត់កាល ពីថៃ្ងទី២១ ខែកុម្ភៈឆ្នាំ២០១៧ ។

គ្រូជម្រើសជាតិសូហ្វតឺន្នីសខាងលើ បញ្ជាក់ទៀតថា សម្រាប់បេសសកម្មទៅចូលរួមប្រកួតកីឡាសូហ្វតឺន្នីសក្នុងព្រឹត្តិការណ៍ THAI LAND OPEN លើកទី៦នៅប្រទេស ថៃនេះ កម្ពុជាគ្រោងបញ្ជូនអត្តពលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំ១៦នាក់ក្នុងនោះមានកីឡាការិនី៥នាក់លេងវិញ្ញាសាជា ក្រុមបុរស-នារី វិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯកត្តជននារី ។

លោកបញ្ជាក់ថា អត្តពលិកដែលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានប្រមាណ២០០នាក់ ក្នុងនោះមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី ថៃ ជាម្ចាស់ ផ្ទះនិងកម្ពុជា។ ទន្ទឹមនឹងការត្រៀមលក្ខណៈចេញទៅប្រកួតនេះដែរ អត្តពលិកសូហ្វតឺន្នីសកម្ពុជាបានធ្វើការហ្វឹកហាត់អស់រយៈពេលជាង២ខែមកហើយ ដោយពួកគេបាន ហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ដែលតាមផែនការគ្រោងទុក គឺពីម៉ោង៩ព្រឹកដល់ម៉ោង២រសៀលទើបឈប់សម្រាក។

លោកបញ្ជាក់បន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់របស់អត្តពលិកកន្លងមកនេះ លោកសម្លឹងឃើញអត្តពលិកមានការរីកចម្រើនខ្លាំងទាំងបច្ចេកទេសសមត្ថភាព និងបទពិសោធន៍លេងនៅលើទីលាន ធ្វើឲ្យលោកជាគ្រូបង្វឹកមានទំនុកចិត្តខ្លាំងចំពោះពួកគេថា អាចប្រជែងដណ្តើមយកមេដាយបានពីពីព្រឹត្តិការណ៍ខាងលើ។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ សម្រាប់អត្តពលិកកីឡាសូហ្វតឺន្នីសកម្ពុជាក្នុងការទៅចូលរួមព្រឹត្តិការណ៍ប្រកួតនៅប្រទេសថៃ ហើយរាល់លើកដែលអត្តពលិកកីឡាសូហ្វតឺនី្នសចេញទៅគឺតែងតែនាំ មេដាយត្រឡប់មកវិញជានិច្ច៕ សារីម

...

sarim (3) sarim (1) sarim (2) sarim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print