មនុស្ស៦៩នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀននៅថ្ងៃទី២២ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៦៩នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ។

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា បទល្មើសជួញដូរគ្រឿងញៀន រក្សាទុកគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន មានចំនួន២៨ករណី ។ ក្នុងនោះ មនុស្ស៦៩នាក់ មានស្ត្រី៨នាក់ ត្រូវបានឃាត់ខ្លួន ។ បទល្មើសជួញដូរគ្រឿងញៀនមាន១៨ករណី និង បទល្មើសប្រើប្រាស់គ្រឿងញៀនមាន១០ករណី ។

វត្ថុតាងរកឃើញរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក ចំនួន៥៥កញ្ចប់តូច និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួនពីរគ្រាប់កន្លះ។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មាន១៣អង្គភាពបានចូលរួមបង្ក្រាប រួមមានបន្ទាយមានជ័យ , បាត់ដំបង , កំពង់ឆ្នាំង ,កំពង់ស្ពឺ , កំពង់ធំ, កណ្ដាល , ព្រៃវែង ,ពោធិ៍សាត់ ,សៀមរាប , ស្វាយរៀង, ឧត្តរមានជ័យ , ប៉ៃលិន និង រាជធានីភ្នំពេញ ៕ ចេស្តា

...

neat2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print