នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ជៀង អំ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា២០១៥និងមានការចូលរួមពីសំណាក់ នាយកដ្ឋានរដ្ឋបាល
ព្រៃឈើសង្កាត់រដ្ឋបាលព្រៃឈើមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សសរុប១២០០នាក់និងដាំកូនឈើចំនួន១៦០០ដើម។
ពិធីនេះបានប្រារព្ធឡើងកាល វេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ស្ថិត នៅភូមិធ្លកសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង ។
បន្ទាប់ពីនាយខណ្ឌរដ្ឋបាលព្រៃឈើរបានអានរបាយការណ៏ពីសមទ្ធិផលនានាដែលសំរេចបានកន្លងរួចមកលោក ជៀង អំ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានអញ្ជើញចូលរួមនិងចំណាយពេលវេលាដ៏មានតំលៃក្នុងពិធីនេះផងដែរ។
លោក ជៀង អំ ក៏បានថ្លែងបន្តទៀតថាក្រោមការដឺកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីតាមរយះការអនុវត្តគោលនយោបាយឈ្នះឈ្នះធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពសភាពការសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមល្អប្រសើរធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្ដីសុខសាន្តនិងបង្កើតនូវបរិយាកាសល្អប្រសើរដល់កិច្ចដំណើរការអភិវឌ្ឍន៏ជាតិ។
ជាក់ស្ដែងខេត្តស្វាយរៀងយើងអនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខថ្នាក់ដឺកនាំប្រកបដោយគតិបណ្ឌិតគឺមានការប្រែប្រួលរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
លោកជៀងអំបន្ថែមទៀតថាមកដល់ឆ្នាំ២០១៤នេះពីធីបុណ្យរុក្ខទិវាត្រូវបានរៀបចំនិងប្រព្រិត្តទៅបានចំនួន២៤លើកជាពិសេសខេត្តស្វាយរៀងក័ទទួលបានកិតិយសដ៏ជ្រាលជ្រៅខ្ពង់ខ្ពស់បំផុតដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយាងជាព្រះរាជធិបតីក្នុងពិធីបុណ្យរុក្ខាទិវានៅភូមិតាខុបឃុំកំពង់ត្រាចស្រុករមាសហែកលើផ្ទៃដីចំនួន២០ហិកតា។
បន្ទាប់មកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ជៀង អំ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងក៏បានអញ្ជើញដាំកូនឈើជានិមិត្តរួបផងដែរ។

20150704-113642.jpg

20150704-113647.jpg

20150704-113651.jpg

20150704-113655.jpg

...

20150704-113659.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print