ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ខណះ ដែលរូបគេបានជិះម៉ូតូតាមផ្លូវហើយត្រូវរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី បើកក្នុងល្បឿនលឿន ទៅ បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្សខ្ទៀតជាង១០ម៉ែត្រនិងម៉ូតូគៀបជាប់ក្រោមរថយន្ដ ហេីយត្រូវបានរថយន្ដសារមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមុន្ទីរពេទ្យ ក្រោយកើតហេតុបុរសដែលជាអ្នកបើករថយន្ដបានបើកទ្វាររថយន្ដចុះរត់គេច ខ្លួន តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ដេញចាប់បានភ្លាមៗផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង២០នាទីយប់ថ្ងៃទី ០៣ ខែ កក្ដដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ ១៨២ កែងនឹងផ្លូវលេខ ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រពភពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្ដបង្កមួយគ្រឿង ម៉ាក អូឌី(សញ្ញាកងបួន)ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AA-2322 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ក្នុង ទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុស្រាប់តែយុវជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BC-0599 បានធ្វើដំណើរ តាមបណ្ដោលេខ២៦១ ក្នុង ទិសដៅពីជើងទៅត្បូងបំណងឆ្លងផ្លូវ១៨២ ក៏ត្រូវរថយន្ដបុកពេញទំហឹងបណ្ដាលឲ្យ ខ្ទៀតពីលេីម៉ូតូ ជាង១០ម៉ែត្ររងរបួសធ្ងន់ រីឯម៉ូតូគៀបជាប់ក្រោមរថយន្ដអូសប្រហែល១៥ម៉ែត្រទេីបរថយន្តឈប់ ហេីយ បុរសដែលជាអ្នកបើករថយន្ដបានបើកទ្វាររថយន្ដចុះរត់គេច ខ្លួន តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ដេញចាប់បានភ្លាមៗតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនម្ចាស់រថយន្ដ នឹងទំនាក់ទំនងជាមួយនគរបាល ជំនាញចុះធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ ទួលគោកដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់៕