ចោរស្រីម្នាក់ត្រូវកម្លំាងនគរបាលប៉ុស្តិ៍បឹងសាឡាងឃាត់ខ្លួន ពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ចោរប្រុសស្រី២នាក់ ធ្វើសកម្មភាពលួចកាច់ករម៉ូតូ១គ្រឿង មិនបានសម្រេចក៏ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចោរស្រីម្នាក់ ចំណែកចោរប្រុសរត់គេចខ្លួនបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលេីនេះ បាន កើតឡើងកាលពីវេលាម៉ោង០៦និង៤៥នាទីព្រឹកនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលេខ២៦៨ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យមាន ឈ្មោះ សុខ ត្រង៉ោល ភេទស្រី អាយុ២៣ ស្នាក់នៅផ្ទះជួលម្ដុំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យម្នាក់ប្រុស ដែលរត់គេចខ្លួនបាត់នោះ ឈ្មោះ ញ៉ាញ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ ដូចគ្នា។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញមានចោរ ប្រុសស្រី២នាក់នេះបានដើរតាមបណ្ដោយផ្លូវម៉ៅសេទុង ស្រាប់មកដល់ចំណុចផ្ទះកេីតហេតុខាងលើ ឃើញម៉ូតូម៉ាក់ស្កុបពី ពណ៌ផ្កាឈូក ពាក់ស្លាក់លេខភ្នំពេញ ១BO-២៦២៦ ទុកនៅមុខផ្ទះ មិនឃើញមានម្ចាស់ ក៏ធ្វើសកម្មភាពកាចករម៉ូតូ បែកគ្រប់សោរហើយ តែមិនឆេះ ក៏បណ្ដើរ ទៅ ខណៈនោះ ម្ចាស់ផ្ទះចេញមកពីក្នុងផ្ទះក៏ឆោរឡោ ដល់សមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញ ជនសង្ស័យប្រុសស្រី២នាក់កំពុងបណ្ដើរម៉ូតូ តាមបណ្ដោយផ្លូវម៉ៅសេទុង ក៏ដេញតាមសួរនាំ ស្រាប់តែសង្ស័យបានផ្ដួលម៉ូតូចោលរត់គេចខ្លួនតែម្តង ភ្លាមនោះសមត្ថកិច្ចចាប់បានចោរស្រី រីឯចោរប្រុសបានរត់គេចខ្លួនបាត់ ។

ក្រោយកេីតហេតុជនសង្ស័យខាងលើ ត្រូវបានយកមកសួនាំនៅប៉ុស្តិ៍នគរបាលបឹងសាឡាងនឹងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់ ៕

20150704-114902.jpg

20150704-114907.jpg

...

20150704-114911.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print