តុលាការផ្តន្ទាទោសយុវជនបង្ហោះវីដេអូតាមហ្វេសប៊ុកប្រមាថអាយុជីវិតសម្តេចតេជោ ដាក់ពន្ធនាគារពីរឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តុលាការបានផ្តន្ទាទោសយុវជនម្នាក់ ដែលបង្ហោះវីដេអូតាមហ្វេសប៊ុកដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដាក់ពន្ធនាគារពីរឆ្នាំ ។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសយុវជន វ៉ែន សុភាព ហៅសាម សុភាព អាយុ២៧ឆ្នាំ ដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ និង ពិន័យពីរលានរៀល ក្រោមការចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ និង ញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ។

យុវជន វ៉ែន សុភាព បានសារភាពក្នងពេលសវនាការថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។

គួររំលឹកថា យុវជនរូបនេះ ត្រូវបាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនរួចបញ្ជូនមកក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

នៅដំណាក់កាលសមត្ថកិច្ច យុវជនរូបនេះ និយាយថា ” ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកស៊ីគ្រឿងញៀនទេ គឺចាប់ជេររាជរដ្ឋាភិបាល ” ៕ ចេស្តា

...

neat 1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print