ព្រះមហាក្សត្រចេញព្រះរាជក្រិត្យតែងតាំងព្រះគ្រូ នីសុវណ្ណមុនីរ៉េត ជាព្រះរាជាគណៈថ្នាក់កិត្តិយស

ចែករំលែក៖

ភ្នំពេញ៖ ព្រះតេជគុណព្រះគ្រូ នីសុវណ្ណមុនីរ៉េត ដែលកន្លងមកបង្ហាញព្រះវត្តមានជាញឹកញាប់ទាំងក្នុងកិច្ចការងារពុទ្ធចក្រ និងអាណាចក្រត្រូវបានព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជាចេញព្រះរាជក្រិត្យព្រះរាជទាន តែងតាំងជាព្រះរាជាគណៈថ្នាក់កិត្តិយស គណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងព្រះរាជក្រិត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់ព្រះហស្ថលេខា និងព្រះរាជលញ្ជករកាលពីថ្ងៃទី៨ ខែកុម្ភៈ ទ្រង់ត្រាស់បង្គាប់តែងតាំង ព្រះរាជាគណៈថ្នាក់កិត្តិយសគណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាប្រគេនថ្វាយព្រះគ្រូ នាគមុនីសត្ថា នី សុវណ្ណមុនីរ៉េតឡើងទីជាព្រះព្រហ្មវិជ្ជា។

កម្មវិធីប្រកាសត្រូវបានធ្វើឡើងកាលពីទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តបុទុមវតី ក្នុងពិធីប្រកាសព្រះរាជាក្រិត្យតែតាំងគោរមងារមន្រ្ដីសង្ឃឡើងទីជាព្រះរាជាគណៈ និងឡើងទីជាព្រះគ្រូគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាក្រោមព្រះវត្តមានព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ផងដែរ ព្រះគ្រូ នីសុវណ្ណមុនីរ៉េត ក៏ទើបតែទទួលបានមេដាយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាក្នុងពិធីមហាសន្និបាតមន្ត្រីសង្ឃទូទាំងរាជធានី។ ការទទួលបានមេដាយនេះដែរគឺបន្ទាប់ពីព្រះអង្គតែងយកព្រះទ័យទុកដាក់ និងចុះជួយសល់ប្រជាពលរដ្ឋក្រីក្រកន្លងមកជាហូរហែ៕ វឌ្ឍនា

...

monyret (10) monyret (9) monyret (13) monyret (11) monyret (12) monyret (8) monyret (4) monyret (1) monyret (3) monyret (2) monyret (5) monyret (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print