ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កម្លាំងការិយាល័យបទល្មើសគ្រឿនញៀន សហការជាមួយកម្លាំងស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ កែវផុសដឹកនាំដោយ លោក វរសេនីយ៍ត្រី ឡុង គឹមហួរ នឹង លោក អនុសេនីយ៍ឯក ពៅ នាវ ប្រធានស្នាក់ការ កែវផុស បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុច ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានចំនួន៦នាក់៖ ១-ឈ្មោះ តុក ហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ភូមិឬទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិឬទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ស សាវឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៣-ឈ្មោះ ថោង សារុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ភូមិស្រះវង្ស ខេត្តព្រះស្វាយរៀង បច្ចុប្បន្នរស់នៅ ភូមិឬទ្ធី០២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ ហ៊ំ ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៥-ឈ្មោះ សុវ៉ាត សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ភូមិទំនប់រលកសង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៦-ឈ្មោះ ខ្នាត រតនា ហៅក្រឹម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យក៖ ម្សៅសថ្លាចំនួន១៧កញ្ចប់ក្នុងនោះធំមួយកញ្ចប់តូច១៦កញ្ចប់, ម៉ូតូចំនួន៣គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង, ដែកកេះចំនួន៥ និងដបជក់២ ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ