ខេត្បូងឃ្មំុ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួងបានប្រើប្រាស់វិធានការ៧៩ និងបានចាប់ខ្លួនស្រ្តីសង្ស័យម្នាក់ពីបទចរាចរសារធាតុញៀនដោយខុសច្បាប់។
ប្រតិបត្តការនេះធ្វើឡើងកាលពីវេលាម៉ោង២ៈ៣៥នាទី ថ្ថៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យក្នុងភូមិតូង សង្កាត់-ក្រុង សួង ខេត្តត្បូងឃ្មំុ ។
លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា ស្រ្តីជនសង្ស័យ ឈ្មោះ សួង មុំ ហៅ ហយ ភេទស្រី ជាតិខ្មែរ អាយុ៤៦ឆ្នាំ នៅភូមិតូង សង្កាត់សួង ក្រុងសួង។
លោកបន្តឲ្យដឹងថា ករណីនេះយើងប្រើប្រាស់វិធានការ៧៩ និងឆែកឆេរកឃើញម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៦៩កញ្ចប់ និងឧបករ ប្រើប្រាស់គ្រឿងញៀនមួយចំនួននៅក្នុងផ្ទះជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសម្មត្ថកិច្ចជំនាញចងក្រងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕ វណ្ណះ
...