កម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើឃាត់ជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀល នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ២ មុខផ្ទះលេខ១២៩៥ ក្រុម១ ភូមិព្រែក តាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

លោកអនុសេនីយ៍ឯក ហ៊ុត វណ្ណា នាយនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ សូលីដូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្នុងនោះសមត្ថកិច្ចដកហូត ក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ ទូរស័ព្ទណូគា២គ្រឿង និងលុយ២០០ដុល្លារផងដែរ។

លោកនាយប៉ុសិ៍្តដដែលបន្តថា មុនពេលចាប់ឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលសហការនិងកម្លាំងអធិការដ្ឋានខណ្ឌ ចេញល្បាតក្នុងមូលដ្ឋានដូចសព្វដង និងល្បាតលើកំណាត់ផ្លូវជាតិលេខ២ ហើយពេលល្បាតមកដល់ចំណុចខាងលើ សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងឈរនៅលើចិញ្ចើមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់សួរនាំនិងត្រួតពិនិត្យលើខ្លួនរកឃើញមានថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ និង១កញ្ចប់ធំល្មម ដែលគេលាក់ទុកក្នុងហោប៉ៅអាវ ហើយភ្លាមៗនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនតែម្តង នាំមកប៉ុសិ៍្តរដ្ឋបាលដើម្បីសួរនាំបន្ថែមរួមនិងវត្ថុតាងផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ តាឡឹម

...

PLAY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print