សមត្ថកិច្ចឃាត់ខ្លួនចោរស្រីប្រុស២នាក់លួចដោះខ្សែកក្មេងស្រីអាយុ២ឆ្នាំនៅក្នុងផ្សារថ្នល់ទទឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចដោះខ្សែកកូនក្មេងនៅក្នុងផ្សារ កាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្សារថ្នល់ទទឹង ក្នុងភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ម្នាក់ឈ្មោះ អ៊ី សុខខី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិដើមស្ដៅ ឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះរ៉េត ឃីម ភេទស្រី អាយុ២២ឆ្នាំ នៅភូមិព្រៃទទឺងឃុំព្រៃទទឹង ស្រុកព្រៃឈ ខេត្តកំពង់ចាម ។ ចំណែកឯក្មេងស្រីរងគ្រោះនោះមានឈ្មោះ នី លីជីង អាយុ២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ស្រ្តីឈ្មោះដោក សៀម ដែល បាននាំចៅស្រីរបស់គាត់ឈ្មោះនី លីជីង ទៅផ្សារទិញម្ហូប នៅក្នុងផ្សារថ្នល់ទទឹង នៅពេលដែលកំពុងដើរផ្សារនៅកន្លែងដែលមានមនុស្សអ៊ូរអរច្រើននោះ ចៅស្រីរបស់គាត់បានយំ ពេលនោះស្រាប់តែមានគេអ្នកដែលស្គាល់គ្នាបានស្រែកប្រាប់ថា ស្រ្តីជនសង្ស័យបន្លំលួចដោះខ្សែក ចៅស្រី ពេលនោះក៏ផ្អើលឆោឡោឡើងហើយចាប់ជនសង្ស័យទាំង២នាក់ជាបន្តបន្ទាប់តែម្តង និងបានរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ ។

ពេលសមត្ថកិច្ចទៅដល់បានធ្វើការឆែកឆេររកឃើញមានខ្សែកប្លាកទីន១ខ្សែ ទម្ងន់២ជី ដែលជារបស់ក្មេងស្រី នី លីជីង ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីតែម្តង ៕ ចន្ថា

...

PLAY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print