ស្រ្តីជាមេតុងទីនម្នាក់ត្រូវកូនតុងទីនប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនដោយចោទថារំលោភលើសេចក្តីទុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ កូនតុងទីនប្រមាណជាង១០នាក់ បានឃាត់ខ្លួនមេតុងទីនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ព្រែកតាសេក កាលពីម៉ោង២រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាសេកបានឲ្យដឹងថា ស្ដ្រីដែលជាមេតុងទីន មានឈ្មោះសុខ សំណាង អាយុ២២ឆ្នាំ ហៅភន មានទីលំនៅនៅភូមិឃុំកើតហេតុខាងលើ ដែលកូនតុងទីនចោទថា រំលោភលើសេចក្ដីទុកចិត្ត។

តាមសម្ដីកូនតុងទីនបានឲ្យថា ពួកគាត់បានលេងតុងទីនជាមួយស្ដ្រីខាងលើ ជាច្រើនក្បាលមាន ក្បាល១០០ដុល្លារ ៥០ដុល្លារ ២០ដុល្លារ និង១០ដុល្លារជាដើម ហើយមានដេញ១ខែម្ដង កន្លះខែម្ដង ១សប្ដាហ៍ម្ដង និងក្បាលខ្លះដេញរាល់ថ្ងៃក៏មានដែរ ហើយការលេងនេះមានមានរយៈពេលច្រើនឆ្នាំមកហើយស្រាប់តែនៅថ្ងៃទី២១ ខែមករា កន្លងមកនេះ ស្ដ្រីដែលជាមេតុងទីន បានបិទទ្វារចាក់សោផ្ទះ គេចខ្លួនបាត់ដំណឹងសូន្យឈឹង

លុះដល់រសៀលថ្ងៃទី២៦ កុម្ភៈ នេះពួកគាត់ជាកូនតុងទីន បានទាក់ទងទៅស្រ្តីជាមេតុងទីនបាន រួចក៏ណាត់ជួបគ្នានៅផ្ទះរបស់មេតុងទីននោះ ហើយបានជជែកគ្នារហូតក្លាយជាទំនាស់បង្កឲ្យមានភាពឆោឡោឡើង។  នៅក្នុងហេតុការណ៍នេះដែរបុរសដែលជាប្ដីរបស់មេតុទីន ត្រូវបានកូនតុងទីនចោទថា បានដកកាំភ្លើងគំរាមពួកគាត់ទៀតផង ទើបបណ្ដាលឲ្យពួកគាត់នាំគ្នាឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកតាសេក ជួយធ្វើអន្តរាគមន៍ ព្រមទាំងពួកគាត់បាននាំគ្នាផ្ដិតមេដៃធ្វើពាក្យបណ្ដឹងមេតុងទីនរូបនោះ និងឈានទៅការចាប់ឃាត់ខ្លួនតែម្តង។

បើតាមសម្ដីសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍ព្រែកតាសេកបានឲ្យដឹងទៀតថា ប្រាក់ដែលមេតុងទីនបានបោកនោះ ហើយត្រូវកូនតុងទីនទាំង១៣ម្នាក់បានប្ដឹងមានទឹកប្រាក់ប្រមាណជិត១០ម៉ឺនដុល្លារ ក្រៅពីនោះនៅមានកូនតុងទីនផ្សេងៗទៀតពុំទាន់បានដាក់ពាក្យបណ្ដឹងមានទឹកប្រាក់ជាច្រើនម៉ឺនដុល្លារទៀត៕ ជ្រោយពេជ្រ

...

jongva (4) jongva (1) jongva (2) jongva (5) jongva (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print