សត្វខ្ទីងឈ្មោល១ក្បាលចុះពីភ្នំមកអុកឡុកគោក្របីអ្នកស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អ្នកស្រុកព្រៃនប់បានអះអាងថា កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រទះឃើញសត្វខ្ទីងឈ្មោល១ក្បាល ហើយថែមទាំងថតរូបភាពសត្វខ្ទីងនេះបានទៀត គ្រាដែលសត្វខ្ទីង១ក្បាលនេះដើរឆ្លងកាត់ផ្លូវជាតិលេខ៣ ឡើងសំដៅទៅជើងភ្នំកំចាយ ឋិតនៅភូមិព្រែកទាល ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកស្រុកបានបន្តថា សត្វខ្ទីង១ក្បាលនេះមាឌធំសម្បើម និងមានស្នែងយ៉ាងមុតស្រួច ហើយជាបន្តបន្ទាប់តែងចូលមកអុកឡុកក្នុងភូមិដេញវ័ធគោក្របីរបស់អ្នកស្រុក ប៉ុន្តែពុំមានប្រជាពលរដ្ឋណាថតបានទេ ដោយសារថាសត្វខ្ទីង១ក្បាលនេះ ចូលមកក្នុងភូមិនៅពេលយប់។

ជុំវិញប្រជាពលរដ្ឋប្រទះឃើញសត្វខ្ទីងឈ្មោល១ក្បាលនេះ ប្រជាពលរដ្ឋក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួមនឹងក្តីបារម្ភពីសុវត្ថិភាពគោក្របី និងសត្វពាហនៈផ្សេងៗទៀត ព្រមទាំងអាយុជីវិតរបស់កូនចៅពួកគាត់ទៀតផង៕ ឆ្លាម សមុទ្រ

...

sihanouk (3) sihanouk (1) sihanouk (4) sihanouk (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print