ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជនីភ្នំពេញ ស្តីអំពីការធ្លាក់យន្តហោះ និងការជួយសង្រ្គោះជនរងគ្រោះជាបន្ទាន់ ។ ក្នុងការសមយុទ្ធខាងលើ គឺមានចូលរួមក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ញឹម វ៉ាន់ដា រដ្ឋមន្រ្តីគណៈកម្មាការគ្រប់គ្រង និងចូលរួមសហការជាមួយ កងពលតូចលេខ៧០ កងឆ័ត្រយោង៩១១ កងកម្លាំងពិសេសប្រឆាំងភេវរកម្ម កងទ័ពជើងអាកាស កងរាជអាវុធហត្ថ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌ នគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ នគរបាលចរាចររាជធានីភ្នំពេញ នគរបាលយុត្តិធម៌អន្តោប្រវេសន៍ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យរ៉ូយ៉ាល់ មន្ទីរពេទ្យ ង៧០ កាតក្របាទក្រហមស្មគ្រ័ចិត្ត ក្រុមហ៊ុនអាកាសចរណ៍ គយព្រលានយន្តហោះ សរុបមនុស្ស២៣៥នាក់ ប្រើសម្ភារប្រភេទ F.T ៥គ្រឿង SAMU ៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង។
សមយុទ្ធនេះមានគោលបំណងសំខាន់ គឺប្រើគន្លឹះដោះស្រាយសំខាន់ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ បញ្ជា និងគ្រប់គ្រងកម្លាំង បង្កើនចំណេះដឹង និងចំណេះធ្វើ ព្រមទាំងយល់ដឹងអំពីកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ នៅពេលមានគ្រោះមហន្តរាយកើតឡើង ដោយមានការប្រែប្រួលអាកាសធាតុ ពិភពលោកបានទទួលរងនូវគ្រោះធម្មជាតិកាន់តែញឹកញាប់ខ្លាំងឡើងៗ និងមានទំហំកាន់តែធំឡើងៗជារៀងរាល់ឆ្នាំ៕ ភារ៉ា ដង្កោ
...