លោក ស៊ាន បូរ៉ាត ជំរុញឲ្យគ្រូជម្រើសជាតិទាំង១១០នាក់បន្តពង្រឹងផែនការហាត់ហ្វឹកហ្វឺន

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡាបានអំពាវ នាវដល់គ្រូជម្រើសជាតិដែលបានចូលរួម វគ្គបំប៉នមុនការប្រមូលផ្តុំរបស់ក្រុមអត្ត ពលិកជម្រើសជាតិកម្ពុជាដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈចូលរួមប្រកួតនៅថ្នាក់ជាតិនិងអន្តរជាតិតាមកម្មវិធីដែលក្រសួងបានដាក់ចុះក្នុងឆ្នាំ២០១៧នេះ។ ការថ្លែង អំពាវនាវខាងលើនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋលេខាធិការចូលរួមប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង១១០នាក់កាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៧នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ស៊ាន បូរ៉ាតមានប្រសាសន៍ថា ដើម្បីឲ្យកីឡាករកីឡាការិនីកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិប្រកបដោយគុណវុឌ្ឍិគ្រប់គ្រាន់អាចធានាបាននូវការប្រកួតប្រជែងដណ្តើមយកជ័យលាភីជូនជាតិស្របតាមផែនការកំណែទម្រង់ស៊ី ជម្រៅរបស់ក្រសួងអប់រំយុវជននិងកីឡា ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នោះគ្រូបង្វឹកគ្រូជំនួយអនុរក្សត្រូវតែគោរពវិន័យបទបញ្ជាផ្ទៃក្នុងក្នុងការបង្វឹកហាត់ កីឡាករកីឡាការិនីតាមប្រភេទកីឡារៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាចំពោះមុខថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរួមចំណែកទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា ។

លោករដ្ឋលេខាធិការក្រសួងអប់រំបានបញ្ជាក់ថា គ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡា ការិនីបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលសម្រេចដំឡើងប្រាក់របបអាហារប្រចាំខែសមល្មមអាចបងប្អូនរស់បានគួរសមហើយដែរ ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុប១១០នាក់ក្នុងនោះគ្រូបង្វឹកកីឡាករកីឡាការិនីថ្នាលគ្រូជំនួយ៤៥នាក់ និងគ្រូជម្រើសជាតិឈុតធំ៦៥ នាក់ ។ អ្នកចូលរួមក្នុងវគ្គនេះសុទ្ធតែបានទទួលវិញ្ញាបនបត្រគ្រប់ៗគ្នាបន្ទាប់ពីបានឆ្លងកាត់វគ្គសិក្សាលើវិសាលភាពនៃការហ្វឹកហាត់ការរៀបចំផែនការរយៈពេល៦ខែការអនុវត្ត ផែនការរយៈពេល៦ខែ បទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងការហ្វឹកហាត់ក្នុងមណ្ឌលប្រមូលផ្ដុំយន្តការនៃការគ្រប់គ្រងការប្រមូល ផ្ដុំនីតិវិធីនៃការផ្លាស់ប្ដូរគ្រូបង្វឹក និងកីឡា ករកីឡាការិនីជម្រើសជាត។ ការវាយតម្លៃក្នុងសៀវភៅតាមដានរបបចំណីអាហារ វិធីសាស្ត្រ និងចិត្តសាស្ត្រការយល់ដឹងអំពីរាងកាយ និងចលនាអនាម័យកីឡាការ សង្គ្រោះបឋមការយល់ដឹងអំពីការប្រឆាំងសារធាតុដូប៉ាក្នុងកីឡានិងការព្យាបាលដោយចលនា៕ សារីម

...

sarim (2) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print