ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យប្រុសស្រី២នាក់ដែលពាក់ពន្ធ័និងករណីគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តខេត្តស្វាយរៀងនារសៀលថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៧។
ពាក់ពន្ធ័និងករណីខាងលើនេះ លោកវរសេនីយ៏ឯក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ក្រោយពីទទួលបទបញ្ជាពីឧត្តមសេនីយ៏ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់អោយរូបលោកមេបញ្ជាការងសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើប្រត្តិបត្តិការរបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៥ខែកុម្ភះឈ្នាំ២០១៧ស្ថិតនៅចំណុចភូមិបាវិតលើសង្កាត់ក្រុងបាវិតដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់រួចធ្វើការឆេកឆេរលំនៅដ្ឋានរបស់ស្រ្តីសង្ស័យផងដែរ។
លោកវរសេនីយ៏ឯកស្រីវុត្ថាបន្តថាជនសង្ស័យទាំង២នាក់មានឈ្មោះស៊ីនសម្ភស្សភេទស្រីអាយុ២៧ឆ្នាំមុខរបរអាជីករមានទីលំនៅភូមិបាវិតលើសង្កាត់ក្រុងបាវិតនិងឈ្មោះលីហួតអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិបាវិតលើសង្កាត់ក្រុងបាវិត ។ ចំពោះវត្ថុតាងរួមមានម្សៅក្រាមពណ៏សថ្លាចំនួន១០កញ្ចប់៣កញ្ចប់ធំមានទម្ងន់១៩៣ក្រាមគិតទាំងសំបកវិចខ្ចប់ ។ ថ្នាំគ្រាប់ពណ៏ខៀវចំនួន២គ្រាប់ទូរស័ព្ទចំនួន៤គ្រឿងប្រាក់ដុងចំនួន៥លានប្រាក់ខ្មែរ១២ម៉ីនរៀល អត្តសញាណបណ្ណ័២សន្លឹក និងកាបូបដៃចំនួន១ផងដែរ ៕