ក្លិបបិសាចក្រហមលើកពាន EFL Cup ក្លាយជាក្រុមជោគជ័យបំផុតនៅអង់គ្លេស

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Southampton ក្នុង លទ្ធផល ៣-២ ដណ្តើមបានពានរង្វាន់ EFL Cup រដូវកាលនេះកាលពីរាត្រីថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងទឹកដី របស់ខ្លួន ។

កីឡាករខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic និងកីឡាករខ្សែបម្រើវ័យក្មេង Jesse Lingard បានស៊ុតឲ្យ Man Utd នាំមុខ ២-០ មុននៅនាទីទី១៩ និងនាទីទី ៣៨ ប៉ុន្តែត្រូវខ្សែប្រយុទ្ធរបស់ក្រុម Sout-hampton កីឡាករ Manolo Gabbiadini រកបាន២គ្រាប់ឲ្យក្រុមខ្លួនតាមស្មើ ២-២ វិញ នៅនាទីទី៤៥ និងទី៤៨។ ចូលដល់នាទីទី ៨៧កីឡាករ Zlatan Ibrahimovic បាន ក្លាយជាវីរបុរសរបស់ក្រុម Man Utd ដោយ តែតបញ្ចូលទីក្រុម Southampton បានមួយគ្រាប់ទៀតជួយឲ្យក្រុមបិសាចក្រហមលើកពានបានសម្រេចអមដោយសំឡេងអបអរកងរំពងពេញពហុកីឡដ្ឋាន ។

គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Man Utd បានឈ្នះពានរង្វាន់ធំៗ៤២ពាន ក្នុង នោះពានអង់គ្លេស Premier League ២០ ដង, FA Cup ១២ដង, ពានរង្វាន់កំពូលអឺរ៉ុប ៣ដង, FIFA Club World Cups ២ដង និង EFL Cup (League Cup) ៥ដងក្លាយជាក្រុមជោគជ័យបំផុតនៅអង់គ្លេស ។

ក្រុមបិសាចក្រហម Manchester United បានលើកពាន EFL Cup ឬ League Cup ជាលើកទី៥ និងជាក្រុមដែលមានពានរង្វាន់ច្រើនជាងគេដោយឈ្នះទាំងក្រុមហង្ស ក្រហម Liverpool ដែលមាន៤១ពាន (លើសហង្សក្រហម១ពាន) ក្លាយជាក្រុមជោគជ័យបំផុតនៅប្រទេសអង់គ្លេស ។

ក្រុមហង្សក្រហម Liverpool ឈ្នះពាន រង្វាន់ធំៗសរុបបាន៤១ពានក្នុងនោះពានពានអង់គ្លេស Premier League ១៨ដង, FA Cups ៧ដង, EFL Cup (League Cup) ៨ដង, ពានរង្វាន់កំពូលអឺរ៉ុប៥ដង និង UEFA Cups ៣ដង ៕

...

man utd (3) man utd (6) man utd (5) man utd (4) man utd (8) man utd (7) man utd (2) man utd (9) man utd (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print