ម្ចាស់ផ្ទះក្នុងបុរី វារីណា ភ្លេចបង់ថ្លៃសេវាត្រូវក្រុមហ៊ុនសន្តិសុខមិនបើកបារ៉ាស់ឲ្យចេញចូល

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងរវាងម្ចាស់ផ្ទះក្នុងបុរី វារីណា និងក្រុមហ៊ុនសន្តិសុខដែលមាននៅក្នុងបុរីនោះឈ្លោះគ្នាធ្វើឲ្យផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ព្រោះតែរឿងសន្តិសុខមិនព្រមបើកបារ៉ាស់ឲ្យម្ចាស់ផ្ទះចេញចូល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខក្លោងទ្វារច្រកចូលក្នុងបូរី វារីណា ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ ជិន ចិន្ដា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅវីឡាលេខ១ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងបូរី វារីណា បានប្រាប់ទាំងហួសចិត្តថា មុនពេលកើតហេតុផ្ទះរបស់គាត់មានភ្ញៀវមកលេងហើយពេលដែលភ្ញៀវរបស់គាត់បើករថយន្តដល់មុខបូរីស្រាប់តែក្រុមសន្តិសុខដែលយាមនៅមុខក្លោងទ្វារចូលបូរីមិនបានលើកបារ៉ាស់ឲ្យភ្ញៀវរបស់គាត់ចូលនោះទេហើយពេលនោះភ្ញៀវរបស់គាត់បានសួរថា «បងម៉េចមិនលើកបារ៉ាស់ឲ្យខ្ញុំចឹង» ក្រោយមកខាងសន្តិសុខបានតបមកវិញថា «ខាងបូរីតម្រូវឲ្យខាងម្ចាស់ផ្ទះដែលបងឯងមកលេងនោះទៅបង់ថ្លៃសេវាសន្តិសុខសិនហើយ បើពុំដូច្នោះទេ បងអញ្ចើញចុះបើកខ្លួនឯងទៅ»។

គាត់បន្តទៀតថា សម្រាប់ផ្ទះផ្សេងដែលបង់ថ្លៃសេវាសន្តិសុខឲ្យខាងបូរីគឺខាងសន្តិសុខលើកបារ៉ាស់ឲ្យចេញចូលជាធម្មតាចំណែកផ្ទះរបស់គាត់គ្រាន់តែភ្លេចបង់ថ្លៃសេវាប៉ុន្មានថ្ងៃសោះបែរជាក្រុមសន្តិសុខធ្វើបែបនេះទៅវិញ។

គាត់បន្តថា គាត់តែងតែបង់ថ្លៃសេវាសន្តិសុខបូរីជារៀងរាល់ខែ ហើយឲ្យតែដល់ខែគឺខាងក្រុមហ៊ុនសន្តិសុខបូរីនោះតែងតែដើរជម្រាបដំណឹងរហូត តែខែនេះគាត់មិនឃើញខាងក្រុមហ៊ុនមកប្រាប់ឲ្យដឹងនោះទេ ហើយបើសិនជាហួសថ្ងៃដែលត្រូវបង់ក៏ហួសតែមួយថ្ងៃឬក៏ពីរថ្ងៃតែប៉ុណ្ណោះ តែចាំបាច់អីខាងសន្តិសុខធ្វើបែបនេះដាក់ពួកគាត់ ហើយតម្លៃសម្រាប់ម្ចាស់ផ្ទះត្រូវបង់ក្នុងចំនួន២០ដុល្លារក្នុងមួយខែ ចំណែកឯផ្ទះល្វែងវិញគឺ១៥ដុល្លាក្នុងមួយខែ ហើយបើនិយាយរឿងសន្តិសុខនៅក្នុងបូរីវិញផ្ទះរបស់គាត់នេះគឺធ្លាប់ត្រូវបានចោរចូលលួចលុយអស់មួយមុឺនដុល្លារួចម្ដងមកហើយ រំលងតែមួយអាទិត្យក៏មានការចូលលួចជាថ្មីម្ដងទៀតតែមិនដឹងជាយ៉ាងម៉េចក៏ចោរនោះបានយករបស់ដែលវាលួចនោះយកមកដាក់ឲ្យផ្ទះគាត់វិញមិនត្រឹមតែផ្ទះគាត់មួយនោះទេគឺមានផ្ទះដែលនៅជាប់ផ្ទះគាត់បានត្រូវចោរចូលលួចលុយផងដែរ ហើយពួកគាត់បានសំណូមពរឲ្យខាងម្ចាស់បូរីជួយដោះស្រាយបញ្ហារបស់ពួកគាត់តែគ្មានខាងម្ចាស់បូរីអើពើបន្តិចសោះឡើយ រហូតដល់ថ្ងៃនេះគឺមួយខែកន្លងមកហើយដែលម្ចាស់បូរីនៅតែគ្មានដំណោះស្រាយជូនគាត់ដែលធ្វើឲ្យគាត់រាល់ថ្ងៃព្រួយបារម្ភអំពីបញ្ហាសន្តិសុខនៅក្នុងបូរីវារីណានេះអញ្ចឹង ហើយគ្រាន់តែផ្ទះរបស់គាត់ខកខានក្នុងការបង់ថ្លៃសេវាសន្តិសុខប៉ុណ្ណឹងសោះបែរជាសន្តិសុខមិនព្រមលើកបារ៉ាស់ឲ្យទៅវិញ។

ជុំវិញបញ្ហាខាងលើនេះភាគីខាងសន្តិសុខមិនអាចសុំការបំភ្លឺបានទេ។

ក្រោយពេលកើតហេតុខាងអាវុធហត្ថខណ្ឌសែនសុខបានចុះមកអន្តរាគមន៍ហើយធ្វើកាសម្របសម្រួលនិងបានអញ្ចើញខាងម្ចាស់ផ្ទះនិងតំណាងបូរីទៅដោះស្រាយបញ្ហាខាងលើនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ៕ តុង សីហា

...

tong (1) tong (3) tong (5) tong (4) tong (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print