ក្មេងប្រុសស្រី៩នាក់ ចុះងូតទឹកបឹងព្រែកទប់ ខេត្តព្រះសីហនុ បណ្តាលឲ្យលង់ស្លាប់៧នាក់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ព្រហ្មលិខិតឥតមេត្តា បានផ្តាច់សង្ខារក្មេងស្រី៧នាក់ក្នុងចំណោម៩នាក់ ខណៈចុះងូតទឹកលេងក្នុងបឹងព្រែកទប់ កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី 28.02.2017 ស្ថិតក្នុងក្រុមទី9 ភូមិ1 សង្កាត់3 ក្រុង-ខេត្តព្រះសីហនុ ។

ព័ត៌មានបឯមបានអោយដឹងថា នៅមុនពេលកើតហេតុមានក្មេងចំនួន9នាក់ ក្នុងនោះប្រុស1នាក់ (ចាប់ពីអាយុ 7ឆ្នាំ ដល់ 13ឆ្នាំ ) បាននាំគ្នាចុះងូតទឹកលេងបណ្តាលឲ្យលង់ទាំងអស់គ្នា ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត តែបានស្លាប់ចំនួន 7នាក់ (ស្រី) ជួយសង្គ្រោះបាន2នាក់ (ប្រុស1នាក់ ស្រី 1នាក់ ) ។

ក្មេងរងគ្រោះទាំងអស់ត្រូវបានគេស្គាល់ឈ្មោះ ទី១- ឈ្មោះសិត ស្រីម៉ៅ ភេទស្រី អាយុ៦ឆ្នាំ ២- ពោ គា ស្រី ១០ ឆ្នាំ ៣- ហួរ ស្រីគឹម អាយុ៧ឆ្នាំ ៤- ទ្រាំង ស៊ីអ៉ី ស្រី អាយុ១៣ឆ្នាំ ៥-ជា សុខនឿន ស្រី អាយុ៧ឆ្នាំ ៦- ម៉េង ស្រីណុច ស្រី អាយុ៦ឆ្នាំ ៧-ហឹម ស្រីម៉ឹប ស្រី អាយុ៧ឆ្នាំ ។ ក្មេងរងគ្រោះមានទីលំនៅក្បែរកន្លែងកើតហេតុ ។

ករណីនេះកម្លាំងជំនាញកំពុងពិនិត្យកន្លែងកើតហេតុ និងចូលរួមធ្វើកោលវិច្ច័យលើសាកសពនៅមន្ទីរពេទ្យបង្អែកខេត្ត ៕

...

SIhanu-1 (1) SIhanu-1 (2) SIhanu-1 (3) SIhanu-1 (4) SIhanu-1 (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print